អភិធម្មបិដក នយថាចិត្តស្ស វាចាតិកថា

ក្បាលទី 72 · ទំព័រ 170

វាចា របស់បុគ្គលមិនពោលតាមចិត្តទេឬ ។ អើ ។ វាចា របស់បុគ្គលមិនមានផស្សៈ វាចា របស់បុគ្គលមិនមានវេទនា វាចា របស់ បុគ្គលមិនមានសញ្ញា វាចា របស់បុគ្គលមិនមានចេតនា វាចា របស់បុគ្គល មិនមានចិត្តឬ ។ មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងវាចារបស់បុគ្គល ប្រកបដោយផស្សៈ វាចារបស់បុគ្គលប្រកបដោយវេទនា វាចារបស់បុគ្គល ប្រកបដោយសញ្ញា វាចារបស់បុគ្គលប្រកបដោយចេតនាវា ចារបស់បុគ្គល ប្រកបដោយចិត្តឬ ។ អើ ។ ប្រសិនបើ វាចារបស់បុគ្គលប្រកបដោយ ផស្សៈ ។ បេ ។ វាចារបស់បុគ្គលប្រកបដោយចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា វាចារបស់បុគ្គលមិនពោលតាមចិត្តទេ ។ វាចា របស់បុគ្គលមិនពោលតាមចិត្តទេឬ ។ អើ ។ វាចា របស់បុគ្គលកាលមិនពិចារណា វាចា របស់បុគ្គលកាលមិនសង្ឃឹម ។ បេ ។ វាចា របស់បុគ្គលកាលមិនតាំងចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងវាចារបស់បុគ្គលកាលពិចារណា វាចារបស់បុគ្គលកាលសង្ឃឹម ។ បេ ។ វាចារបស់បុគ្គលកាលតាំងចិត្តឬ ។ អើ ។ ប្រសិនបើ វាចារបស់បុគ្គលកាល ពិចារណា វាចារបស់បុគ្គលកាលសង្ឃឹម ។ បេ ។ វាចារបស់បុគ្គលកាលតាំងចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វាចារបស់បុគ្គលមិនពោលតាម ចិត្តទេ ។ វាចា របស់បុគ្គលមិនពោលតាមចិត្តទេឬ ។ អើ ។ ក្រែង វាចាតាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត កើតឡើងព្រមគ្នានឹងចិត្តឬ ។ អើ ។ ប្រសិនបើ វាចាតាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត កើតឡើង ព្រមគ្នានឹងចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វាចារបស់បុគ្គល មិនពោលតាមចិត្តទេ ។