អភិធម្មបិដក នយថាចិត្តស្ស កាយកម្មន្តិកថា

ក្បាលទី 72 · ទំព័រ 175

នយថាចិត្តស្ស កាយកម្មន្តិកថា កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តទេឬ ។ អើ ។ កាយកម្ម របស់បុគ្គលមិនមានផស្សៈ ។ បេ ។ កាយកម្មរបស់បុគ្គលមិនមានចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងកាយកម្មរបស់បុគ្គលប្រកបដោយ ផស្សៈ ។ បេ ។ កាយកម្មរបស់បុគ្គលប្រកបដោយចិត្តឬ ។ អើ ។ ប្រសិនបើ កាយកម្មរបស់បុគ្គលប្រកបដោយផស្សៈ ។ បេ ។ កាយកម្មរបស់បុគ្គលប្រកបដោយ ចិត្ត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយកម្មរបស់បុគ្គល មិនធ្វើតាមចិត្តទេ ។ កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តឬ ។ អើ ។ កាយកម្ម របស់បុគ្គលកាលមិនពិចារណា ។ បេ ។ កាយកម្ម របស់បុគ្គលកាលមិនបាន តាំងចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងកាយកម្មរបស់ បុគ្គលកាលពិចារណា ។ បេ ។ កាយកម្មរបស់បុគ្គលកាលតាំងចិត្តឬ ។ អើ ។ ប្រសិនបើ កាយកម្ម របស់បុគ្គលកាលពិចារណា ។ បេ ។ កាយកម្ម របស់ បុគ្គលកាលតាំងចិត្ត ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តទេ ។ កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តឬ ។ អើ ។ ក្រែង កាយកម្មតាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត កើតព្រមជាមួយនឹងចិត្ត ប្រសិនបើ កាយកម្ម តាំងឡើងដោយចិត្ត កើតជាមួយនឹងចិត្ត កើតព្រមជាមួយនឹងចិត្ត ( យ៉ាងនេះ ) ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តទេ ។ កាយកម្ម របស់បុគ្គលមិនធ្វើតាមចិត្តឬ ។ អើ ។ បុគ្គល ចង់ឈានទៅមុខ តែឈានទៅមុខមិនកើត ចង់ឈានថយក្រោយ តែឈាន ថយក្រោយមិនកើត ចង់ក្រឡេកទៅមុខ តែក្រឡេកទៅមុខមិនកើត ចង់ ក្រឡេកទៅទិសផ្សេងៗ តែក្រឡេកទៅទិសផ្សេងៗ មិនកើត ចង់បត់អវ័យវៈ ចូល តែបត់អវ័យវៈចូលមិនកើត ចង់ល