អដ្ឋកថានយថាចិត្តស្ស កាយកម្មន្តិកថា

ក្បាលទី 72 · ទំព័រ 178

នយថាចិត្តស្ស កាយកម្មន្តិកថា ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលមិនមានការគិតណាមួយ ក៏មានកាយកម្មបានដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា ព្រោះបុគ្គលពួកខ្លះ ដែលគិតថា អញនឹងទៅក្នុង ទីមួយ តែក៏ទៅទីមួយដទៃទៀត ព្រោះហេតុនោះ ទើបកាយកម្ម របស់ បុគ្គលដែលមិនមានការគិតណាមួយ មិនសមគួរដល់ចិត្ត មិនអនុលោមទៅ តាមចិត្ត សូម្បីវៀរចិត្តក៏ប្រព្រឹត្តទៅបាន ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យ ដ៏សេសក្នុងទីនេះ គប្បីជ្រាបដោយន័យដែលពោលហើយ ខាងដើម នោះឯង ។ អដ ។