អភិធម្មបិដក អតីតានាគតប្បច្ចុប្បន្ថកថា
បុគ្គល ប្រកបដោយអតីតឬ ។ អើ ។ ក្រែងអតីតរលត់ ហើយ ទៅប្រាសហើយ ប្រែប្រួលហើយ អស់ហើយ បាត់ហើយឬ ។ អើ ។ ប្រសិនបើ អតីតរលត់ហើយ ទៅប្រាសហើយ ប្រែប្រួលហើយ អស់ហើយ បាត់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបដោយ អតីតទេ ។ បុគ្គល ប្រកបដោយអនាគតឬ ។ អើ ។ ក្រែងអនាគត មិន ទាន់កើត មិនទាន់មាន មិនទាន់លូតលាស់ មិនទាន់ដុះ មិនទាន់ដុះដាល មិន ទាន់កើតប្រាកដទេឬ ។ អើ ។ ប្រសិនបើ អនាគត មិនទាន់កើត មិនទាន់ មាន មិនទាន់លូតលាស់ មិនទាន់ដុះ មិនទាន់ដុះដាល មិនទាន់កើតប្រាកដទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល ប្រកបដោយអនាគតទេ ។ បុគ្គល ប្រកបដោយរូបក្ខន្ធជាអតីត ប្រកបដោយរូបក្ខន្ធ ជាអនាគត ប្រកបដោយរូបក្ខន្ធជាបច្ចុប្បន្នដែរឬ ។ អើ ។ មានតែបុគ្គល ប្រកបដោយរូបក្ខន្ធ ៣ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រកបដោយខន្ធ ៥ ជាអតីត ប្រកបដោយខន្ធ ៥ ជាអនាគត ប្រកបដោយ ខន្ធ ៥ ជាបច្ចុប្បន្នឬ ។ អើ ។ មានតែបុគ្គលប្រកបដោយខន្ធ ១៥ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រកបដោយចក្ខាយតនៈជាអតីត ប្រកបដោយ ចក្ខាយតនៈជាអនាគត ប្រកបដោយចក្ខាយតនៈ ជាបច្ចុប្បន្នឬ ។ អើ ។ មានតែបុគ្គលប្រកបដោយចក្ខាយតនៈ ៣ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ បុគ្គលប្រកបដោយអាយតនៈ ១២ ជាអតីត ប្រកបដោយអាយតនៈ ១២ ជាអនាគត ប្រកបដោយអាយតនៈ ១២ ជាបច្ចុប្បន្នឬ ។ អើ ។ មាន តែបុគ្គលប្រកបដោយអាយតនៈ ៣៦ ឬ ។