ទសមវគ្គ អភិធម្មបិដក និរោធកថា
កាលបញ្ចក្ខន្ធ ស្វែងរកកំណើត មិនទាន់រលត់ ខន្ធ ៥ ជា កិរិយាកើតឡើងឬ ។ អើ ។ ការប្រជុំនៃខន្ធទាំង ១០ មានខន្ធទាំង ១០ មកកាន់ភាពចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការប្រជុំនៃ ខន្ធទាំង ១០ មាន ខន្ធទាំង ១០ មកកាន់ភាពចំពោះមុខឬ ។ អើ ។ ការប្រជុំ នៃផស្សៈទាំង ២ ។ បេ ។ នៃចិត្តទាំង ២ មានឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ កាលបញ្ចក្ខន្ធ ស្វែងរកកំណើត មិនទាន់រលត់ ខន្ធទាំង ៤ ជាកិរិយាកើតឡើងឬ ។ អើ ។ ការប្រជុំនៃខន្ធទាំង ៩ មានខន្ធទាំង ៩ មកកាន់ភាពចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការប្រជុំនៃ ខន្ធទាំង ៩ មានខន្ធទាំង ៩ មកកាន់ភាពចំពោះមុខឬ ។ អើ ។ ការប្រជុំនៃ ផស្សៈទាំង ២ ។ បេ ។ នៃចិត្តទាំង ២ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ កាលបញ្ចក្ខន្ធ ស្វែងរកកំណើត មិនទាន់រលត់ ញាណជា កិរិយាកើតឡើងឬ ។ អើ ។ ការប្រជុំនៃខន្ធទាំង ៦ មាន ខន្ធទាំង ៦ មកកាន់ ភាពចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការប្រជុំនៃខន្ធ ទាំង ៦ មាន ខន្ធទាំង ៦ មកកាន់ភាពចំពោះមុខឬ ។ អើ ។ ការប្រជុំនៃ ផស្សៈទាំង ២ ។ បេ ។ នៃចិត្តទាំង ២ មានឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ កាលបញ្ចក្ខន្ធ ស្វែងរកកំណើត រលត់ហើយ មគ្គកើតឡើង បុគ្គលស្លាប់ ទើបចម្រើនមគ្គ បុគ្គលធ្វើមរណកាល ទើប ចម្រើនមគ្គឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។