អភិធម្មបិដក រូបមគ្គោតិកថា
រូប របស់បុគ្គលព្រមព្រៀងដោយមគ្គ ជាមគ្គឬ ។ អើ ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា ការសង្ឃឹម ការប្រមូលមក ការធ្វើ ទុកក្នុងចិត្ត ការគិត ការប្រាថ្នា ការតាំងចិត្តទុកចំពោះរូបនោះ មានឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរូបមិនមានអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ រូបមិនមាន អារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប របស់បុគ្គលព្រមព្រៀងដោយ មគ្គ ជាមគ្គទេ ។ សម្មាវាចា ជាមគ្គឬ ។ អើ ។ ( សម្មាវាចា ) ប្រកបដោយ អារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះសម្មាវាចានោះ មាន ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងសម្មាវាចា មិនមានអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះសម្មាវាចានោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ ( សម្មាវាចា ) មិនមានអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះសម្មាវាចានោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិន គួរពោលថា សម្មាវាចា ជាមគ្គទេ ។ សម្មាកម្មន្តៈ ។ បេ ។ សម្មាអាជីវៈ ជាមគ្គឬ ។ អើ ។ ( សម្មាអាជីវៈ ) ប្រកបដោយអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះ សម្មាអាជីវៈនោះ មានឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែង សម្មាអាជីវៈ មិនមានអារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះ សម្មាអាជីវៈនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ សម្មាអាជីវៈមិនមាន អារម្មណ៍ ការពិចារណា ។ បេ ។ ការតាំងចិត្តទុកចំពោះសម្មាអាជីវៈនោះ មិន មានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សម្មាអាជីវៈ ជាមគ្គទេ ។