អភិធម្មបិដក បញ្ចវិញ្ញាណសមង្គិមគ្គភាវនាកថា

ក្បាលទី 72 · ទំព័រ 194

បញ្ចវិញ្ញាណសមង្គិមគ្គភាវនាកថា មគ្គភាវនា របស់បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណ មានឬ ។ អើ ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍ កើតឡើងហើយឬ ។ អើ ។ ប្រសិនបើ បញ្ចវិញ្ញាណមានវត្ថុកើតឡើងហើយ មានអារម្មណ៍កើតឡើងហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា មគ្គភាវនា របស់បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណ មានទេ ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតឡើងមុន មានអារម្មណ៍ កើតឡើងមុន មានវត្ថុប្រព្រឹត្តទៅខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិន ច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុផ្សេងៗ គ្នា មានអារម្មណ៍ផ្សេងៗ គ្នា មិនទទួលនូវគោចរវិស័យរបស់គ្នានិងគ្នា មិនកើតឡើងអំពីការមិនប្រមូលមក មិនកើតឡើងអំពីការមិនធ្វើទុកក្នុងចិត្ត មិនកើតឡើងអំពីការមិនច្រឡូក ច្រឡំគ្នា មិនកើតឡើងមិនមុន មិនក្រោយ មិនកើតឡើងក្នុងលំដាប់ស្មើនៃគ្នា និងគ្នា ។ បេ ។ ក្រែងបញ្ចវិញ្ញាណ មិនមានការពិចារណាទេឬ ។ អើ ។ ប្រសិនបើ បញ្ចវិញ្ញាណ មិនមានការពិចារណាទេ ម្នាលអ្នកដ៏ចម្រើន អ្នក មិនគួរពោលថា មគ្គភាវនា របស់បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណ មានទេ ។ មគ្គភាវនា របស់បុគ្គលដែលព្រមព្រៀងដោយចក្ខុវិញ្ញាណ មានឬ ។ អើ ។ ចក្ខុវិញ្ញាណប្រារព្ធសភាវៈសូន្យ ទើបកើតឡើងឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ ប្រារព្ធសភាវៈសូន្យ ទើប កើតឡើងឬ ។ អើ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើប កើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ អាស្រ័យ ចក្ខុ និងសភាវៈសូន្យ ទើបកើតឡើងឬ ។ អើ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើបកើតឡើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។