អដ្ឋកថាបញ្ចវិញ្ញាណសមង្គិស្ស មគ្គភាវនាកថា

ក្បាលទី 72 · ទំព័រ 197

បញ្ចវិញ្ញាណសមង្គិស្សមគ្គកថា [ ៩៤២-៩៤៣ ] ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គលព្រមព្រៀងដោយ បញ្ចវិញ្ញាណ ចម្រើនមគ្គដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ការចម្រើនមគ្គ មានដល់បុគ្គលព្រមព្រៀង ដោយបញ្ចវិញ្ញាណ ព្រោះអាស្រ័យព្រះសូត្រថា ភិក្ខុឃើញរូបដោយចក្ខុហើយ រមែងមិនកាន់យកដោយនិមិត្តជាដើម ពាក្យសួររបស់សកវាទី សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ កាលនោះ សកវាទី ក៏ពោលថា ននុ បញ្ចវិញ្ញាណា ឧប្បន្នវត្ថុកា ជាដើម ដើម្បីចោទសួរបរវាទីនោះ ថា បើការចម្រើនមគ្គ មានដល់បុគ្គលដែលព្រមព្រៀងដោយវិញ្ញាណ ៥ នោះសោត មគ្គ ក៏គប្បីមានគតិដូចវិញ្ញាណ ៥ ឬវិញ្ញាណ ៥ គប្បីមាន គតិដូចមគ្គ តែបញ្ចវិញ្ញាណទាំងនោះ មិនមានគតិដូចមគ្គ ព្រោះមិនមានព្រះ និព្វានជាអារម្មណ៍ និងព្រោះមិនមែនលោកុត្តរ ទោះបីមគ្គ ក៏មិនមានគតិដូចគ្នា នឹងបញ្ចវិញ្ញាណ ព្រោះមគ្គ សង្គ្រោះជាមួយបញ្ចវិញ្ញាណទាំងនោះមិនបាន ដោយលក្ខណៈ ដូច្នេះ ។ ក្នុងសេចក្តីនោះ គប្បីជ្រាបអធិប្បាយថា បើមគ្គភាវនា គប្បីមានដល់បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណសោត មគ្គ ដែលសម្បយុត្តដោយមនោវិញ្ញាណណា មនោវិញ្ញាណនោះ ក៏គប្បីមានដល់ បុគ្គលដែលព្រមព្រៀងដោយបញ្ចវិញ្ញាណបាន ។ កាលបើយ៉ាងនេះ លោក ពោលលក្ខណៈនេះថា បញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយជាដើម អ្នក មិនគប្បីពោលពាក្យនោះយ៉ាងនេះ ហើយពោលថា វិញ្ញាណ ៦ តែអ្នកមិន ពោលយ៉ាងនោះ ពោលត្រឹមតែពាក្យថា បញ្ចវិញ្ញាណ ដូច្នេះ ព្រោះហេតុ នោះ បុគ្គលណាមួយ មិនគប្បីពោលថា មគ្គភាវនា មានដល់បុគ្គលដែល ព្រមព្រៀងដោយបញ្ចវិញ្ញាណ ដូច្នេះ ព្រោះក្នុងសេចក្តីនេះ មានអធិប្បាយ យ៉