អភិធម្មបិដក បញ្ចវិញ្ញាណា កុសលាបីតិកថា
បញ្ចវិញ្ញាណជាកុសលក៏មាន ជាអកុសលក៏មានឬ ។ អើ ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍កើតឡើងហើយ ប្រសិនបើ បញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍ កើតឡើងហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បញ្ចវិញ្ញាណ ជា កុសលក៏មាន ជាអកុសលក៏មានទេ ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតមុន មានអារម្មណ៍កើតមុន មានវត្ថុប្រព្រឹត្តទៅខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំគ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុផ្សេងៗ គ្នា មាន អារម្មណ៍ផ្សេងៗ គ្នា មិនទទួលនូវគោចរវិស័យនៃគ្នានិងគ្នា មិនកើតឡើង អំពីការមិនពិចារណា មិនកើតឡើងអំពីការមិនធ្វើទុកក្នុងចិត្ត មិនកើតឡើង អំពីការមិនច្រឡូកច្រឡំគ្នា មិនកើតឡើងមិនមុន មិនក្រោយ មិនកើតឡើង ក្នុងលំដាប់ស្មើនៃគ្នានិងគ្នា ក្រែងបញ្ចវិញ្ញាណ មិនមានកំណត់ទុកក្នុងចិត្តទេ ប្រសិនបើ បញ្ចវិញ្ញាណ មិនមានកំណត់ទុកក្នុងចិត្ត ម្នាលអ្នក ដ៏ចម្រើន អ្នកមិនគួរពោលថា បញ្ចវិញ្ញាណ ជាកុសលក៏មាន ជាអកុសល ក៏មានទេ ។ ចក្ខុវិញ្ញាណ ជាកុសលឬ ។ អើ ។ ចក្ខុវិញ្ញាណ ប្រារព្ធ សភាវៈសូន្យ ទើបកើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ ប្រារព្ធសភាវៈសូន្យ ទើបកើតឡើងឬ ។ អើ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើបកើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើបកើតឡើង ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើបកើតឡើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ មិនមានទេ ។ ចក្ខុវិញ្ញាណ អាស្រ័យ ចក្ខុ និងរូប ទើបកើតឡើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។