អភិធម្មបិដក បញ្ចវិញ្ញាណាសាភោគាតិកថា
បញ្ចវិញ្ញាណ ប្រកបដោយការសង្ឃឹមឬ ។ អើ ។ ក្រែង បញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍កើតឡើងហើយឬ ។ អើ ។ ប្រសិនបើ បញ្ចវិញ្ញាណ មានវត្ថុកើតឡើងហើយ មានអារម្មណ៍កើតឡើង ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បញ្ចវិញ្ញាណ ប្រកបដោយ ការសង្ឃឹមទេ ។ បេ ។ ក្រែងបញ្ចវិញ្ញាណ មានវត្ថុកើតមុន មានអារម្មណ៍ កើតមុន មានវត្ថុប្រព្រឹត្តទៅខាងក្នុង មានអារម្មណ៍ខាងក្រៅ មានវត្ថុមិនច្រឡំ គ្នា មានអារម្មណ៍មិនច្រឡំគ្នា មានវត្ថុផ្សេងៗ គ្នា មានអារម្មណ៍ផ្សេងៗ គ្នាមិ នទទួលនូវគោចរវិស័យនៃគ្នានិងគ្នា មិនកើតឡើង អំពីការមិនពិចារណា មិនកើតឡើង អំពីការមិនធ្វើទុកក្នុងចិត្ត មិនកើតឡើង អំពីការមិនច្រឡូក ច្រឡំគ្នា មិនមែនកើតឡើង មិនមុន មិនក្រោយ ក្រែងបញ្ចវិញ្ញាណ មិនកើតឡើង ក្នុងលំដាប់ស្មើនៃគ្នានិងគ្នាទេឬ ។ អើ ។ ប្រសិនបើ បញ្ចវិញ្ញាណ មិនកើតឡើង ក្នុងលំដាប់ស្មើនៃគ្នានិងគ្នាទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរ ពោលថា បញ្ចវិញ្ញាណ ប្រកបដោយការសង្ឃឹមទេ ។ ចក្ខុវិញ្ញាណ ប្រកបដោយការសង្ឃឹមឬ ។ អើ ។ ចក្ខុវិញ្ញាណ ប្រារព្ធសភាវៈសូន្យ ទើបកើតឡើងឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ ចក្ខុវិញ្ញាណ ប្រារព្ធសភាវៈសូន្យ ទើបកើតឡើងឬ ។ អើ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើបកើតឡើងឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើប កើតឡើងឬ ។ អើ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងសភាវៈសូន្យ ទើប កើតឡើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ មិនមានទេ ។ ចក្ខុវិញ្ញាណ អាស្រ័យចក្ខុ និងរូប ទើបកើតឡើង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។