អដ្ឋកថាបញ្ចវិញ្ញាណាសាភោគាតិកថា

ក្បាលទី 72 · ទំព័រ 209

ឥឡូវនេះ នឹងពណ៌នាអំពីបញ្ចវិញ្ញាណ មានការចងចិត្ត ដូចតទៅក្នុង រឿងនោះ ឈ្មោះថា ការគិតពិចារណា រមែងមានដោយអំណាច នៃកុសល និងអកុសល ។ សេចក្តីនេះ ព្រះសាស្តាទ្រង់ត្រាស់ថា ភិក្ខុឃើញ រូបដោយចក្ខុហើយ ជាអ្នកកាន់យកដោយនិមិត្ត … មិនកាន់យកដោយនិមិត្ត ដូច្នេះជាដើម ។ ជនទាំងឡាយណា កាន់យកពុទ្ធវចនៈនោះ ដោយមិន ពិចារណា ទើបមានលទ្ធិ ដូចលទ្ធិរបស់និកាយមហាសង្ឃិកៈទាំងឡាយថា វិញ្ញាណ ៥ មានការចងចិត្ត ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុង ទីនេះ ដូចគ្នានឹងរឿងមុននោះឯង ។