អភិធម្មបិដក ទ្វិសីលសមន្ថាគតោតិកថា

ក្បាលទី 72 · ទំព័រ 210

បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយសីល ២ ឬ ។ អើ ។ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយផស្សៈ ២ វេទនា ២ សញ្ញា ២ ចេតនា ២ ចិត្ត ២ សទ្ធា ២ វីរិយៈ ២ សតិ ២ សមាធិ ២ បញ្ញា ២ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយសីល ជាលោកិយ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយផស្សៈ ជាលោកិយ វេទនា ជាលោកិយ សញ្ញា ជាលោកិយ ចេតនា ជាលោកិយ ចិត្ត ជា លោកិយ សទ្ធា ជាលោកិយ វីរិយៈ ជាលោកិយ សតិ ជាលោកិយ សមាធិ ជាលោកិយ បញ្ញា ជាលោកិយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយសីល ជាលោកិយ និងលោកុត្តរឬ ។ អើ ។ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយផស្សៈ ជាលោកិយ និងលោកុត្តរ ។ បេ ។ ប្រកបដោយបញ្ញា ជាលោកិយ និង លោកុត្តរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ព្រមព្រៀងដោយ មគ្គ ប្រកបដោយសីល ជាលោកិយឬ ។ អើ ។ បុគ្គល ព្រមព្រៀងដោយ មគ្គ ជាបុថុជ្ជនឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាវាចា ជា លោកិយឬ ។ អើ ។ បុគ្គល ព្រមព្រៀងដោយមគ្គ ប្រកបដោយសម្មាទិដ្ឋិ ជាលោកិយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ព្រមព្រៀង ដោយមគ្គ ប្រកបដោយសម្មាវាចា ជាលោកិយឬ ។ អើ ។ បុគ្គល ព្រមព្រៀង ដោយមគ្គ ប្រកបដោយសម្មាសង្កប្បៈ ជាលោកិយ ។ បេ ។ សម្មាវាយាមៈ ជាលោកិយ ។ បេ ។ សម្មាសតិ ជាលោកិយ ។ បេ ។ សម្មាសមាធិ ជាលោកិយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។