អដ្ឋកថាទ្វិសីលសមន្ថាគតោតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីបុគ្គល ប្រកបដោយសីល ២ យ៉ាងដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយនោះឯងថា ព្រោះបុគ្គលអ្នកមានសីល រមែងឲ្យ លោកុត្តរមគ្គកើតដោយលោកិយសីលបាន តាមព្រះបាលី ( ក្នុងសំយុត្តនិកាយ សគាថវគ្គ ) ថា នរជនមានប្រាជ្ញា បានតាំងមាំក្នុងសីល ដូច្នេះ ជាដើម ព្រោះហេតុនោះ ទើបបុគ្គលនោះ ឈ្មោះថា ជាអ្នកប្រកបដោយ សីល ២ យ៉ាង គឺដោយលោកិយសីលដែលកើតមុន និងលោកុត្តរសីល ក្នុងខណៈនៃមគ្គ ដូច្នេះ ពាក្យសួររបស់សកវាទីថា មគ្គសមង្គី សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលថា ទ្វីហិ ផស្សេហិ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើបុគ្គលនោះប្រកបដោយសីល ២ យ៉ាង គឺលោកិយសីល និងលោកុត្តរសីល ក្នុងខណៈជាមួយគ្នាបានសោត បុគ្គលនោះ គប្បីជាអ្នកប្រកបដោយធម៌ នីមួយៗ ២ មានផស្សៈ ២ ជាដើមបាន ដូច្នេះ ។ បរវាទី កាលមិន ឃើញន័យដែលមានយ៉ាងនោះ ទើបឆ្លើយបដិសេធ ។ ក្នុងបញ្ញាថា លោកិយេន ច លោកុត្តរេន ច បរវាទី ឆ្លើយសំដៅយកលោកិយសីល ដែលសមាទានហើយក្នុងកាលមុន និង លោកុត្តរសីល ដែលមានសម្មាវាចាជាដើម ដែលកើតឡើងក្នុងខណៈ នៃមគ្គ ទើបឆ្លើយទទួល ។ ពាក្យសួរថា លោកិយេ សីលេ និរុទ្ធេ ជាពាក្យរបស់ បរវាទី ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់សកវាទី សំដៅយកការរលត់ គឺការរលត់ក្នុងខណៈ ( ភង្គក្ខណៈ ) ។ បរវាទីនោះ កាលកំណត់ពាក្យថា សីលរលត់នោះ ដូចគ្នានឹងមានការកន្លងសីលទៀត ទើបសួរថា ទុស្សីលោ ជាដើម ។ ម្យ៉ាងទៀត ការតាំងលទ្ធិរបស់បរវាទីនោះ រមែងសម្តែងនូវភាព ដែលបុគ្គលជាអ្នកមានសីលមិនដាច់មកអំពីមុនបុណ្ណោះ មិនបានសម្តែងនូវ ភាពដែលបុគ្គលជាអ្នកប្រកបដោយសីល ២ យ