អភិធម្មបិដក សីលអចេតសិកន្តិកថា
សីល មិនមែនជាចេតសិក ( មិនប្រកបដោយចិត្ត ) ទេឬ ។ អើ ។ រូប និព្វាន ចក្ខាយតនៈ ។ បេ ។ កាយាយតនៈ ។ បេ ។ រូបាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( មិនមែនជាចេតសិក ) ទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ សីល មិនមែនជាចេតសិកទេឬ ។ អើ ។ ផស្សៈ មិន មែនជាចេតសិកទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សីល មិនមែន ជាចេតសិកទេឬ ។ អើ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ ចេតនា ។ បេ ។ សទ្ធា ។ បេ ។ វីរិយៈ ។ បេ ។ សតិ ។ បេ ។ សមាធិ ។ បេ ។ បញ្ញា មិនមែន ជាចេតសិកទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផស្សៈ ជាចេតសិកឬ ។ អើ ។ សីល ជាចេតសិកឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ ចេតនា ។ បេ ។ សទ្ធា ។ បេ ។ វីរិយៈ ។ បេ ។ សតិ ។ បេ ។ សមាធិ ។ បេ ។ បញ្ញា ជាចេតសិក ជាចេតសិកឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សីល មិនមែនជាចេតសិកទេឬ ។ អើ ។ សីល មានផល មិនជាទីប្រាថ្នាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែង ( សីល ) មានផលជាទីប្រាថ្នាឬ ។ អើ ។ ប្រសិនបើ ( សីល ) មានផលជាទីប្រាថ្នា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សីល មិនមែនជាចេតសិកទេ ។ សទ្ធា មានផលជាទីប្រាថ្នា សទ្ធា ជាចេតសិកឬ ។ អើ ។ សីល មានផលជាទីប្រាថ្នា សីល ជាចេតសិកឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ វីរិយៈ សតិ សមាធិ ។ បេ ។ សញ្ញា មានផលជាទីប្រាថ្នា បញ្ញា ជាចេតសិកឬ ។ អើ ។ សីល មានផលជាទីប្រាថ្នា សីល ជា ចេតសិកឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។