អភិធម្មបិដក សីលនចិត្តានុបរិវត្តីតិកថា
សីល មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អើ ។ រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( មិនប្រព្រឹត្តទៅតាមចិត្ត ) ទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ សីល មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អើ ។ ផស្សៈ មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សីល មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អើ ។ វេទនា ។ បេ ។ សញ្ញា ។ បេ ។ ចេតនា ។ បេ ។ សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញា មិនប្រព្រឹត្តទៅ តាមចិត្តទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ផស្សៈ ប្រព្រឹត្តទៅតាមចិត្តឬ ។ អើ ។ សីល ប្រព្រឹត្តទៅ តាមចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនា ។ បេ ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ ។ បេ ។ បញ្ញា ប្រព្រឹត្តទៅតាមចិត្តឬ ។ អើ ។ សីល ប្រព្រឹត្តទៅតាមចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ បេ ។ សម្មាវាចា មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អើ ។ សម្មាទិដ្ឋិ មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សម្មាវាចា មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អើ ។ សម្មាសង្កប្បៈ ។ បេ ។ សម្មាវាយាមៈ ។ បេ ។ សម្មាសតិ ។ បេ ។ សម្មាសមាធិ មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ សម្មាកម្មន្តៈ ។ បេ ។ សម្មាអាជីវៈ មិន ប្រព្រឹត្តទៅតាមចិត្តទេឬ ។ អើ ។ សម្មាទិដ្ឋិ មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សម្មាអាជីវៈ មិនប្រព្រឹត្តទៅតាមចិត្តទេ សម្មាសង្កប្បៈ ។ បេ ។ សម្មាវាយាមៈ ។ បេ ។ សម្មាសតិ ។ បេ ។ សម្មាសមាធិ មិនប្រព្រឹត្តទៅតាមចិត្តទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។