អភិធម្មបិដក វិញ្ញតិ្តសីលនិ្តកថា
វិញ្ញត្ត្បិ១ ជាសីលឬ ។ អើ ។ ការវៀរចាកបាណាតិបាត ជាសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការវៀរចាកអទិន្នាទាន ជាសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការវៀរចាកកាមេសុមិច្ឆាចារ ជាសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការវៀរចាក មុសាវាទ ជាសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ជា សីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការក្រាបសំពះ ជាសីល ការក្រោកទទួល ជាសីល ការធ្វើអញ្ជលី ជាសីល ការធ្វើសេចក្តីកោតក្រែង ជាសីល ការនាំមកនូវទីអង្គុយ ជាសីល ការនាំមកនូវទីដេក ជាសីល ការ នាំមកនូវទឹកលាងជើង ជាសីល ការនាំមកនូវកំណល់ជូតជើង ជាសីល ការបរិកម្មនូវខ្នង ( ដុសក្អែល ) ក្នុងការងូតទឹក ជាសីលឬ ។ អើ ។ ការវៀរចាក បាណាតិបាត ជាសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការ ។ វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ជាសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មិនគួរនិយាយថា វិញ្ញត្តិ ជាសីលទេឬ ។ អើ ។ ( វិញ្ញត្តិ ) ជាភាពរបស់បុគ្គលទ្រុស្តសីលឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ព្រោះហេតុនោះ វិញ្ញត្តិជាសីល ។