អដ្ឋកថាវិញ្ញតិ្តសីលនិ្តកថា
ក្បាលទី 72 · ទំព័រ 228
ឥឡូវនេះ នឹងពណ៌នាអំពីវិញ្ញត្តិ ជាសីលដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈ និងនិកាយសមិតិយៈទាំងឡាយថា វិញ្ញត្តិ គឺការកម្រើកកាយ និងវាចា ជាសីល ព្រោះកាន់យកថា កាយវិញ្ញត្តិ ជាកាយកម្ម វចីវិញ្ញត្តិ ជា វចីកម្ម ដូច្នេះ ពាក្យសួររបស់សកវាទីថា វិញ្ញត្តិ ជាដើម សំដៅដល់ជន ទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ ព្រោះ ចេតនាជាគ្រឿងវៀរ ឈ្មោះថា សីល រូបធម៌មិនមែនជាសីល ព្រោះហេតុ នោះ សកវាទីដើម្បីចោទសួរបរវាទីនោះ ដោយអត្ថនោះ ទើបពោលពាក្យ ថា បណាតិបតា វេរមណី ជាដើម ។ បទថា អភិវាទនំ សីលំ ជាដើម លោកពោលដើម្បីលើកមកសម្តែងនូវវិញ្ញត្តិយ៉ាងនោះ ដែលបញ្ញត្តិថា សីល ។ ព្រោះវិញ្ញត្តិនោះ មិនមែនចេតនាជាគ្រឿងវៀរ ព្រោះហេតុនោះ ទើបសកវាទី ពោលពាក្យថា បណាតិបតា ជាដើមទៀត ។ លទ្ធិរបស់បរវាទីនោះ ឈ្មោះថា តាំងនៅមិនបាន ព្រោះតាំងនៅចំពោះហើយ ដោយលេសន័យ ដូច្នេះ ។