អភិធម្មបិដក អវិញ្ញតិ្តទុស្សីល្យនិ្តកថា

ក្បាលទី 72 · ទំព័រ 229

អវិញ្ញត្ត្បិ១ ជាភាពទ្រុស្តឬ ។ អើ ។ ការសម្លាប់សត្វ ( ជា ភាពទ្រុស្តសីល ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការកាន់យក ទ្រព្យដែលគេមិនឲ្យ ( ជាភាពទ្រុស្តសីល ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ការប្រព្រឹត្តខុសក្នុងពួកកាម ( ជាភាពទ្រុស្តសីល ) ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការនិយាយកុហក ( ជាភាពទ្រុស្តសីល ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ( ជាភាពទ្រុស្តសីល ) ឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បុណ្យ និងមិនមែនបុណ្យ ( បាប ) ទាំង ២ នៃ បុគ្គលសមាទានបាបកម្មហើយឲ្យទាន រមែងចម្រើនឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុណ្យ និងមិនមែនបុណ្យ ទាំង ២ រមែងចម្រើនឬ ។ អើ ។ ការប្រជុំនៃផស្សៈ ២ ។ បេ ។ នៃចិត្ត ២ មានឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ការប្រជុំនៃផស្សៈ ២ ។ បេ ។ នៃចិត្ត ២ មានឬ ។ អើ ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោក ទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាពចំពោះមុខឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយ ទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មក ។ កាន់ភាពចំពោះមុខឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ធម្មជាតដែលឆ្ងាយក្រៃលែងឆ្ងាយ នេះមាន ៤ យ៉ាង ។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដីនេះ ជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១ ។ បេ ។ ព្រោះ ហេតុនោះ ធម៌របស់ពួកសប្បុរស ឆ្ងាយអំពីពួកអសប្បុរស ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។