ឯកាទសមវគ្គ អភិធម្មបិដក តិស្សោបិ អនុសយកថា
អភិធម្មបិដក - ៨៦ សកៈ អនុស័យ ជាអព្យក្រឹតឬ ។ បរៈ ។ អើ ។ វិបាក និង អព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( ជាអព្យាក្រឹត ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាមរាគានុស័យ ជាអព្យាក្រឹតឬ ។ អើ ។ កាមរាគៈ កាមរាគបរិយុដ្ឋាន កាមរាគសញ្ញោជនៈ កាមោឃៈ កាមយោគៈ កាមច្ឆន្ទនីវរណៈ ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាមរាគៈ កាមរាគបរិយុដ្ឋាន ។ បេ ។ កាមច្ឆន្ទនីវរណៈ ជាអកុសលឬ ។ អើ ។ កាមរាគានុស័យ ជាអកុសលដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បដិឃានុស័យ ជាអព្យាក្រឹតឬ ។ អើ ។ បដិឃៈ បដិឃបរិយុដ្ឋាន បដិឃសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បដិឃៈ បដិឃបរិយុដ្ឋាន បដិឃសញ្ញោជនៈ ជាអកុសល ដែរឬ ។ អើ ។ បដិឃានុស័យ ជាអកុសលដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ មានានុស័យ ជាអព្យាក្រឹតឬ ។ អើ ។ មានះ មានបរិយុដ្ឋាន មានសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មានះ មានបរិយុដ្ឋាន មានសញ្ញោជនៈ ជាអកុសលឬ ។ អើ ។ មានានុស័យ ជាអកុសលដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋានុស័យ ជាអព្យាក្រឹតឬ ។ អើ ។ ទិដ្ឋិ ទិដ្ឋោឃៈ ទិដ្ឋិយោគៈ ទិដ្ឋិបរិយុដ្ឋានៈ ទិដ្ឋិសញ្ញោជនៈ ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ទិដ្ឋិ ទិដ្ឋោឃៈ ទិដ្ឋិយោគៈ ទិដ្ឋិបរិយុដ្ឋានៈ ទិដ្ឋិសញ្ញោជនៈ ជាអកុសលឬ ។ អើ ។ ទិដ្ឋានុស័យ ជាអកុសលដែរឬ ។