អដ្ឋកថាតិស្សោបិអនុសយកថា

ក្បាលទី 72 · ទំព័រ 242

ឥឡូវនេះ នឹងពណ៌នាអំពីអនុស័យ ជាធម៌ទាំង ៣ គឺជា អព្យាកត ជាអហេតុកៈ និងជាចិត្តវិប្បយុត្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈ និងនិកាយសមិតិយៈទាំងឡាយថា ព្រោះបុថុជ្ជន កាលចិត្ត ដែលជាកុសល និងអព្យាកត ដែលកំពុងប្រព្រឹត្តទៅ គប្បីពោលថា ជាអ្នក មានអនុស័យ ម្យ៉ាងទៀត ហេតុឯណា គប្បីមានក្នុងខណៈនោះ អនុស័យ ទាំងឡាយ មិនជាសហេតុកៈដោយហេតុនោះផង មិនសម្បយុត្តជាមួយចិត្ត ដួងនោះផង ព្រោះហេតុនោះ ទើបអនុស័យទាំងនោះ ជាអព្យាកត ជាអហេតុកៈ ជាចិត្តវិប្បយុត្ត ដូច្នេះ ពាក្យសួររបស់សកវាទីក្នុងរឿងទាំង ៣ សំដៅដល់ ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស អាចដឹងបាន តាមគន្លងនៃព្រះបាលីនោះឯង ព្រោះមានន័យដែលបានពោល ហើយខាងដើម ព្រោះហេតុនោះ ទើបខ្ញុំមិនធ្វើឲ្យពិស្តារ ដូច្នេះ ។