អភិធម្មបិដក ញាណកថា

ក្បាលទី 72 · ទំព័រ 243

កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែល ប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលមិនគួរនិយាយថា មានញាណទេ កាលបើរាគៈ ប្រាសចេញហើយ បុគ្គលមិនគួរនិយាយថា មាន រាគៈ ទៅប្រាសហើយទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលបើ សេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុង ប្រព្រឹត្តទៅ បុគ្គលមិនគួរនិយាយថា មានញាណទេឬ ។ អើ ។ កាលបើ ទោសៈ ប្រាសចេញហើយ ។ បេ ។ កាលបើមោហៈ ប្រាសចេញហើយ ។ បេ ។ កាលបើកិលេស ប្រាសចេញហើយ បុគ្គលមិនគួរនិយាយថា មិនមាន កិលេសទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលបើរាគៈ ប្រាសចេញហើយ បុគ្គលគួរនិយាយថា មាន រាគៈ ទៅប្រាសហើយឬ ។ អើ ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលបើទោសៈ ប្រាសចេញហើយ ។ បេ ។ កាលបើមោហៈ ប្រាសចេញហើយ ។ បេ ។ កាលបើ កិលេស ប្រាសចេញហើយ បុគ្គលគួរនិយាយថា មិនមានកិលេសទេឬ ។ អើ ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាក ញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ មានតែចិត្តដែលប្រាសចាកញាណ កំពុងប្រព្រឹត្តទៅ បុគ្គលគួរនិយាយថា មានញាណដែរឬ ។ អើ ។ បុគ្គលមានញាណ ដោយញាណជាអតីត មានញាណ ដោយញាណដែលរលត់ហើយ ប្រាសចេញហើយ ស្ងប់រម្ងាប់ ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។