អដ្ឋកថាញាណកថា
[ ១៨-១៩ ] ឥឡូវនេះ នឹងពោលអំពីញាណដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា កាលការមិនដឹង គឺអញ្ញាណទៅប្រាសហើយ ដោយមគ្គញ្ញាណ កាលចិត្តដែលជាញាណវិប្បយុត្តកំពុងប្រព្រឹត្តទៅ ដោយ អំណាចចក្ខុវិញ្ញាណជាដើមទៀត ក៏មិនគួរពោលថា មានញាណ ព្រោះហេតុ ដែលមគ្គចិត្តនោះ មិនប្រព្រឹត្តទៅ ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅ ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ លំដាប់នោះ សកវាទីក៏ពោលពាក្យថា រាគេ វិគតេ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើអញ្ញាណទៅប្រាសហើយ បញ្ញត្តិថា ជាបុគ្គលមានញាណ ដូច្នេះ មិនគប្បី មានសោត កាលរាគៈជាដើម ទៅប្រាសហើយ សូម្បីបញ្ញត្តិថា ជាអ្នកប្រាសចាក រាគៈជាដើម ក៏មិនគប្បីមានសោត ដោយហេតុនោះ អ្នករមែងជាបុគ្គល មិនឈ្លាសក្នុងបញ្ញត្តិ ពោលដោយបុគ្គល ។ បរវាទី កាលមិនឃើញការ ត្រឹមត្រូវ ក្នុងភាពជាអ្នកមានរាគៈជាដើម ក្នុងកាលរាគៈជាដើម ទៅប្រាស ហើយ ទើបឆ្លើយបដិសេធ ។ ក្នុងទីបំផុត ព្រោះបុគ្គលគួរត្រូវពោលថា ជាអ្នកមានញាណ ព្រោះ ការបានញាណ ព្រោះហេតុនោះ ទើបសកវាទីឆ្លើយបដិសេធថា ន ហេវំ ដូច្នេះ ។