អភិធម្មបិដក ញាណចិត្តវិប្បយុត្តន្តិកថា

ក្បាលទី 72 · ទំព័រ 246

ញាណប្រាសចាកចិត្តឬ ។ អើ ។ រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( ប្រាសចាកចិត្ត ) ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណប្រាសចាកចិត្តដែរឬ ។ អើ ។ បញ្ញា បញ្ញ្រិន្ទិយ បញ្ញាពល សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ប្រាសចាកចិត្តដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ បញ្ញា បញ្ញ្រិន្ទិយ បញ្ញាពល សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ប្រកបដោយចិត្តឬ ។ អើ ។ ញាណប្រកបដោយចិត្តឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ញាណប្រាសចាកចិត្តឬ ។ អើ ។ ញាណរាប់បញ្ចូលក្នុងខន្ធ ណា ។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ។ សង្ខារក្ខន្ធប្រាសចាកចិត្តឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ សង្ខារក្ខន្ធប្រាសចាកចិត្តឬ ។ អើ ។ វេទនាខន្ធ សញ្ញាខន្ធ ប្រាសចាកចិត្តដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណ ដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ ។ អើ ។ បញ្ញាដែល រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាកចិត្តដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ បញ្ញាដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តដែរឬ ។ អើ ។ ញាណដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ ញាណដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រាសចាក ចិត្តហើយ ចុះបញ្ញាដែលរាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ប្រកបដោយចិត្តឬ ។ អើ ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ សង្ខារក្ខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ ។ អើ ។ វេទនាខន្ធ សញ្ញាខន្ធខ្លះ ប្រកបដោយចិត្ត ខ្លះប្រាសចាកចិត្តឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។