អដ្ឋកថាញាណចិត្តវិប្បយុត្តន្តិកថា
[ ២០-២២ ] ឥឡូវនេះ ជាការពោលអំពីញាណ ដែលមិនប្រកបដោយ ចិត្តដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា ព្រោះព្រះអរហន្តដែលដល់ព្រមដោយចក្ខុវិញ្ញាណ ជាដើម លោកហៅថា ជាអ្នកមានញាណ ព្រោះសំដៅយកមគ្គញ្ញាណ ដែល លោកបានហើយ តែញាណរបស់ព្រះអរហន្តនោះ មិនសម្បយុត្តដោយ ចក្ខុវិញ្ញាណចិត្តនោះ ព្រោះហេតុនោះ ទើបញាណមិនប្រកបជាមួយចិត្ត ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ លំដាប់នោះ ទើបសកវាទីពោលពាក្យថា រូបំ ជាដើម ដើម្បីចោទសួរបរវាទីនោះថា បើញាណតាមលទ្ធិរបស់អ្នក ជាចិត្តវិប្បយុត្ត សោត ញាណនោះ ក៏គប្បីជាធម៌ឯណានីមួយ ក្នុងរូបជាដើម ដែលជាចិត្តវិប្បយុត្ត ដូច្នេះ ។ បរវាទីឆ្លើយបដិសេធ ។ ពាក្យដ៏សេស មានន័យដូច ពោលហើយខាងដើមនោះឯង ។ ក្នុងទីបំផុត ត្រូវសកវាទីសួរថា បញ្ញវា បរវាទីប្រាថ្នានូវពាក្យបញ្ញត្តិនោះ ដោយអំណាចនៃការបានចំពោះហើយ នូវ បញ្ញា ព្រោះហេតុនោះ ទើបឆ្លើយទទួល ។ អ ។