អភិធម្មបិដក ឥទំ ទុក្ខន្តិកថា
បុគ្គល កាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅ ថា នេះជាទុក្ខដែរឬ ។ អើ ។ បុគ្គល កាលនិយាយវាចាថា នេះជាហេតុនាំឲ្យ កើតទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាហេតុនាំឲ្យកើតទុក្ខដែរឬ ។ អ្នកមិន គួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលនិយាយវាចាថា នេះជាទុក្ខ ញាណ ប្រព្រឹត្តទៅថា នេះជាទុក្ខដែរឬ ។ អើ ។ បុគ្គល កាលនិយាយវាចាថា នេះ ជាទីរម្លត់ទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទីរម្លត់ទុក្ខដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គល កាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្ត ទៅថា នេះជាទុក្ខដែរឬ ។ អើ ។ បុគ្គល កាលនិយាយវាចាថា នេះជាមគ្គ ញាណប្រព្រឹត្តទៅថា នេះជាមគ្គដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលនិយាយវាចាថា នេះជាហេតុនាំឲ្យកើតទុក្ខ តែ ញាណមិនប្រព្រឹត្តទៅថា នេះជាហេតុនាំឲ្យកើតទុក្ខឬ ។ អើ ។ បុគ្គល កាល និយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជាទុក្ខឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលនិយាយវាចាថា នេះជាទីរម្លត់ ទុក្ខ ។ បេ ។ នេះជាមគ្គ តែញាណមិនប្រព្រឹត្តទៅថា នេះជាមគ្គឬ ។ អើ ។ បុគ្គល កាលនិយាយវាចាថា នេះជាទុក្ខ តែញាណមិនប្រព្រឹត្តទៅថា នេះជា ទុក្ខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅ ថា នេះជាទុក្ខដែរឬ ។ អើ ។ បុគ្គល កាលនិយាយវាចាថា រូបមិនទៀង ញាណ ប្រព្រឹត្តទៅថា រូបមិនទៀងដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល កាលនិយាយវាចាថា នេះជាទុក្ខ ញាណប្រព្រឹត្តទៅថា នេះជាទុក្ខដែរ បុគ្គល កាលនិយាយវាចាថា វេទនា ។ បេ ។ សញ្ញា សង្ខារ ។ បេ ។