អភិធម្មបិដក ឥទ្ធិពលកថា

ក្បាលទី 72 · ទំព័រ 254

បុគ្គល ប្រកបដោយកម្លាំងឫទ្ធិ គប្បីស្ថិតនៅអស់កប្ប ( មហាកប្ប ) ឬ ។ អើ ។ អាយុដែលសម្រេចដោយឫទ្ធិនោះ គតិដែល សម្រេចដោយឫទ្ធិនោះ ការបាននូវអត្តភាពដែលសម្រេចដោយឫទ្ធិនោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រកបដោយកម្លាំងឫទ្ធិ គប្បី ស្ថិតនៅអស់កប្បឬ ។ អើ ។ បុគ្គល គប្បីស្ថិតនៅអស់កប្បជាអតីត គប្បី ស្ថិតនៅអស់កប្បជាអនាគតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឬ ។ អើ ។ បុគ្គលគប្បីស្ថិតនៅ អស់ ២ កប្ប គប្បីស្ថិតនៅអស់ ៣ កប្ប គប្បីស្ថិតនៅអស់ ៤ កប្បដែរ ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រកបដោយកម្លាំងឫទ្ធិ គប្បីស្ថិតនៅអស់កប្បឬ ។ អើ ។ បុគ្គល កាលបើជីវិតមាននៅ គប្បីស្ថិត នៅអស់ជីវិតដ៏សេសសល់ កាលបើជីវិតមិនមានទេ គប្បីស្ថិតនៅអស់ជីវិត ដ៏សេសសល់ ។ បុគ្គល កាលបើជីវិតមាន គប្បីស្ថិតនៅអស់ជីវិតដ៏សេសសល់ ។ ប្រសិនបើ បុគ្គល កាលបើជីវិតមាន គប្បីស្ថិតនៅអស់ជីវិត ដ៏សេសសល់ ។ ប្រសិនបើ បុគ្គល កាលបើជីវិតមាននៅ គប្បីស្ថិតនៅ អស់ជីវិតដ៏សេសសល់ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រកបដោយ កម្លាំងឫទ្ធិ គប្បីស្ថិតនៅអស់កប្បទេ ។ បេ ។ បុគ្គល កាលបើជីវិតមិន មានទេ គប្បីស្ថិតនៅអស់ជីវិតដ៏សេសសល់ ។ មានតែបុគ្គលស្លាប់ហើយ គប្បីស្ថិតនៅ បុគ្គល មានមរណកាលធ្វើហើយ គប្បីស្ថិតនៅដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល ប្រកបដោយកម្លាំងឫទ្ធិ គប្បីស្ថិតនៅអស់កប្បដែរឬ ។ អើ ។ ផស្សៈ កើតឡើងហើយ បុគ្គល គប្បីបានដើម្បីផ្គងឡើងដោយឫទ្ធិថា កុំរលត់ទៅវិញដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ វេទនាកើតឡើង ហើយ ។ បេ ។ សញ្ញាកើតឡើងហើយ