អភិធម្មបិដក សមាធិកថា
តំណនៃចិត្ត ជាសមាធិឬ ។ អើ ។ តំណនៃចិត្ត ជាអតីត ជា សមាធិឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ តំណនៃចិត្ត ជាសមាធិឬ ។ អើ ។ តំណនៃចិត្ត ជាអនាគត ជាសមាធិឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ តំណនៃចិត្ត ជាសមាធិឬ ។ អើ ។ ក្រែងអតីតរលត់ហើយ អនាគតមិនទាន់កើតទេឬ ។ អើ ។ ប្រសិនបើ អតីតរលត់ហើយ អនាគត មិនទាន់កើតទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា តំណនៃចិត្ត ជា សមាធិទេ ។ សមាធិ ប្រកបដោយខណៈនៃចិត្តមួយឬ ។ អើ ។ បុគ្គល ប្រកបដោយចក្ខុវិញ្ញាណ ចូលកាន់សមាបត្តិឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ បុគ្គល ប្រកបដោយសោតវិញ្ញាណ ។ បេ ។ ប្រកបដោយឃានវិញ្ញាណ ។ បេ ។ ប្រកបដោយជិវ្ហាវិញ្ញាណ ។ បេ ។ ប្រកបដោយកាយវិញ្ញាណ ។ បេ ។ ប្រកបដោយអកុសលចិត្ត ។ បេ ។ ប្រកបដោយរាគសហគតចិត្ត ។ បេ ។ ប្រកបដោយទោសសហគតចិត្ត ។ បេ ។ ប្រកបដោយមោហសហគតចិត្ត ។ បេ ។ ប្រកបដោយអនោត្តប្បសហគតចិត្ត ចូលកាន់សមាបត្តិឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ តំណនៃចិត្ត ជាសមាធិឬ ។ អើ ។ តំណនៃអកុសលចិត្ត ជា សមាធិឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ តំណនៃចិត្ត ដែលប្រកប ដោយរាគៈ ។ បេ ។ ប្រកបដោយទោសៈ ។ បេ ។ ប្រកបដោយមោហៈ ។ បេ ។ ប្រកបដោយអនោត្តប្បៈ ជាសមាធិឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល មិនគួរនិយាយថា តំណនៃចិត្ត ជាសមាធិទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគត្រាស់ថា ម្នាលអាវុសោ និគ្រន្ថទាំងឡាយ តថាគត មិនញាប់ញ័រដោយកាយ មិនពោលវាចា អាចដើម្បីនៅជាអ្នកទទួលសេចក្តី សុខតែម្យ៉ាង អស់យប់ និងថ្ងៃទាំងឡាយ ៧ ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ព្រោះហេតុនោះ តំណនៃចិត្ត ជាសមាធិ ។