អភិធម្មបិដក ធម្មដ្ឋិតតាកថា

ក្បាលទី 72 · ទំព័រ 265

ធម្មដ្ឋិតតា ( ការតាំងនៅនៃធម៌ គឺបដិច្ចសមុប្បាទ ) សម្រេច ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ ។ អើ ។ ការធ្វើ នូវទីបំផុតនៃទុក្ខមិនមាន ការផ្តិលផ្តាច់នូវវដ្តៈមិនមាន អនុបាទាបរិនិព្វាន មិនមានដល់ធម្មដ្ឋិតតានោះៗ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការតាំងនៅនៃរូប សម្រេចឬ ។ អើ ។ ការតាំងនៅនៃធម្មដ្ឋិតតា នោះ សម្រេចដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការតាំងនៅនៃ ធម្មដ្ឋិតតានោះ សម្រេចឬ ។ អើ ។ ការធ្វើនូវទីបំផុតនៃទុក្ខមិនមាន ការ ផ្តិលផ្តាច់នូវវដ្តៈមិនមាន អនុបាទាបរិនិព្វាន មិនមានដល់ការតាំងនៅនៃរូប នោះៗ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការតាំងនៅនៃវេទនា ។ បេ ។ ការតាំងនៅនៃសញ្ញា ។ បេ ។ ការតាំងនៅនៃសង្ខារ ។ បេ ។ ការតាំងនៅនៃ វិញ្ញាណ សម្រេចឬ ។ អើ ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេច ការធ្វើនូវទីបំផុតនៃទុក្ខមិនមាន ការផ្តិលផ្តាច់នូវវដ្តៈមិនមាន អនុបាទាបរិនិព្វាន មិនមានដល់ការតាំងនៅនៃវិញ្ញាណនោះៗ ទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។