អភិធម្មបិដក អនិច្ចតាកថា
សេចក្តីមិនទៀង សម្រេចហើយឬ ។ អើ ។ សេចក្តីមិនទៀង នៃសេចក្តីមិនទៀងនោះ សម្រេចហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សេចក្តីមិនទៀង នៃសេចក្តីមិនទៀងនោះ សម្រេចហើយឬ ។ អើ ។ ការធ្វើ នូវទីបំផុតនៃទុក្ខមិនមាន ការផ្តិលផ្តាច់នូវវដ្តៈមិនមាន អនុបាទាបរិនិព្វាន មិន មានដល់សេចក្តីមិនទៀងនោះៗ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជរា សម្រេចហើយឬ ។ អើ ។ ជរា នៃជរានោះ សម្រេច ហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ជរា នៃជរានោះ សម្រេច ហើយឬ ។ អើ ។ ការធ្វើនូវទីបំផុតនៃទុក្ខមិនមាន ការផ្តិលផ្តាច់នូវវដ្តៈមិន មាន អនុបាទាបរិនិព្វាន មិនមានដល់ជរានោះៗ ទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ បេ ។ មរណៈ សម្រេចហើយឬ ។ អើ ។ មរណៈ នៃមរណៈនោះ សម្រេចហើយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ មរណៈ នៃមរណៈ នោះ សម្រេចហើយឬ ។ អើ ។ ការធ្វើនូវទីបំផុតនៃទុក្ខមិនមាន ការផ្តិលផ្តាច់ នូវវដ្តៈមិនមាន អនុបាទាបរិនិព្វាន មិនមានដល់មរណៈនោះៗ ទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ បេ ។ រូប សម្រេចហើយ ចុះសេចក្តីមិនទៀងនៃរូប មានដែរឬ ។ អើ ។ សេចក្តីមិនទៀង សម្រេចហើយ ចុះសេចក្តីមិនទៀង នៃសេចក្តីមិន ទៀង មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប សម្រេចហើយ ចុះជរានៃរូប មានដែរឬ ។ អើ ។ ជរា សម្រេចហើយ ចុះជរា នៃជរា មាន ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូប សម្រេចហើយ ចុះការ បែកធ្លាយ និងសេចក្តីអន្តរធាននៃរូប មានដែរឬ ។ អើ ។ មរណៈ សម្រេច ហើយ ចុះការបែកធ្លាយ និងការអន្តរធាននៃមរណៈ មានដែរឬ ។