អដ្ឋកថាអនិច្ចតាកថា
ឥឡូវនេះ នឹងពណ៌នាអំពីការមិនទៀងដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយអន្ធកៈ ទាំងឡាយថា សូម្បីការមិនទៀងនៃរូបជាដើម ដែលមិនទៀង ជាភាវៈសម្រេច ហើយ ដូចរូបជាដើម ដូច្នេះ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ គ្រានោះ ទើបសកវាទី ពោលថា តាយ អនិច្ចតាយ ដើម្បីចោទសួរបរវាទីនោះថា បើការមិនទៀង ជារបស់សម្រេចហើយ ដូចរូបជាដើម តាមលទ្ធិរបស់អ្នកមានសោត ការ មិនទៀង ដែលសម្រេចហើយដទៃ ក៏គប្បីមានដល់ការមិនទៀងនោះ ដូច្នេះ ។ បរវាទីនោះ បដិសេធហើយ ដោយការមិនមានការមិនទៀង ២ យ៉ាងរួមគ្នា តែឆ្លើយទទួលទៀត ព្រោះការមិនទៀងនោះ រមែងមិនជាការទៀង ហេតុ ដែលអន្តរធានទៅជាមួយការមិនទៀងនោះឯង ។ លំដាប់នោះ សកវាទីមិន ឲ្យឱកាស ដែលមានលេសន័យដល់បរវាទីនោះ ទើបលើកឡើងនូវទោស គឺ ការមិនចូលទៅកាត់វដ្តៈ ដោយអំណាចនៃធម៌បន្តៗ គ្នាទៅថា ការមិនទៀង ដែលបន្តអំពីការមិនទៀងនោះ នៃការមិនទៀងទី ២ ដែលបរវាទីនោះទទួល ហើយ ទើបពោលពាក្យថា តាយ តាយេវ ជាដើម ។ បទថា ជរា បរិនិប្ផន្នា ជាដើម សកវាទីពោលដោយ អំណាចនៃការប្រកបរឿយៗ នូវការចែកភាពមិនទៀង ព្រោះឈ្មោះថា ការ មិនទៀងដទៃចាកជរា និងមរណៈនៃធម៌ដែលកើតឡើងហើយ មិនមាន ។ ក្នុងបញ្ញានោះ បណ្ឌិតគប្បីជ្រាបពាក្យឆ្លើយទទួល និងពាក្យបដិសេធរបស់ បរវាទី ដោយន័យដែលពោលហើយពីមុននោះឯង ។ បទថា រូបំ បរិនិប្ផន្នំ ជាដើម សកវាទីពោលដើម្បីប្រៀបធៀប ោជាមួយធម៌ទាំងឡាយ ដែលមានការមិនទៀងនោះ ។ ក្នុងសេចក្តីនោះ បរវាទីកាលសម្គាល់ថា ការមិនទៀង ជរា និងមរណៈ មានដល់ធម៌ទាំងឡាយ មានរូបជាដើម ដែលសម្រេចហើយ មាន យ៉ាងណា ការមិនទៀង ជាដើមនោះ មិនមានដល់ធម៌ទាំងឡាយ មានការមិ