អភិធម្មបិដក កម្មកថា
កម្មទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អើ ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អើ ។ ចេតនា ប្រកបដោយវិបាក និង អព្យាក្រឹត ប្រកបដោយវិបាកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អើ ។ ចេតនាជាកិរិយា និង អព្យាក្រឹត ប្រកបដោយវិបាកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អើ ។ ចេតនាជាកាមាវចរ ជាវិបាក និងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អើ ។ ចេតនា ជា រូបាវចរ អរូបាវចរ អបរិយាបន្ន ជាវិបាក និងអព្យាក្រឹត ប្រកបដោយវិបាក ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចេតនាទាំងអស់ ប្រកបដោយវិបាក ឬ ។ អើ ។ ចេតនា ជាកាមាវចរ ជាកិរិយា និងអព្យាក្រឹត ប្រកបដោយ វិបាកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចេតនាទាំងអស់ ប្រកបដោយវិបាកដែរឬ ។ អើ ។ ចេតនា ជារូបាវចរ អរូបាវចរ ជាកិរិយានិ ងអព្យាក្រឹត ប្រកបដោយវិបាកដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចេតនា ជាវិបាក និងអព្យាក្រឹត មិនមានវិបាកទេឬ ។ អើ ។ ប្រសិនបើ ចេតនា ជាវិបាក និងអព្យាក្រឹត មិនមានវិបាកទេ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ ។ ចេតនា ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេឬ ។ អើ ។ ប្រសិនបើ ចេតនា ជាកិរិយា និងអព្យាក្រឹត មិនមានវិបាកទេ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា ចេតនាទាំងអស់ ប្រកបដោយវិបាកទេ ។