អភិធម្មបិដក សឡាយតនកថា
ចក្ខាយតនៈ ជាវិបាកដែរឬ ។ អើ ។ ចក្ខាយតនៈ គួរដល់ ការទទួលសុខ គួរដល់ការទទួលទុក្ខ ។ បេ ។ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក មានដល់ចក្ខាយតនៈនោះដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងចក្ខាយតនៈមិនគួរដល់ការទទួលសុខ ។ បេ ។ មិន មានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក មិនមានដល់ចក្ខាយតនៈ នោះទេឬ ។ អើ ។ ប្រសិនបើ ចក្ខាយតនៈ មិនគួរដល់ការទទួលសុខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក មិនមានដល់ចក្ខាយតនៈ នោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចក្ខាយតនៈជាវិបាកទេ ។ បេ ។ ផស្សៈជាវិបាក ចុះផស្សៈគួរដល់ការទទួលសុខ ។ បេ ។ ប្រកបដោយអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក មានដល់ផស្សៈនោះដែរឬ ។ អើ ។ ចក្ខាយតនៈជាវិបាក ចុះចក្ខាយតនៈ គួរដល់ការទទួលសុខ ។ បេ ។ ប្រកបដោយ អារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្តទុក មានដល់ចក្ខាយតនៈនោះដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ចក្ខាយតនៈជាវិបាក ចុះចក្ខាយតនៈ មិន គួរដល់ការទទួលសុខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុក មិនមានដល់ចក្ខាយតនៈនោះទេឬ ។ អើ ។ ផស្សៈជាវិបាក ចុះផស្សៈ មិនគួរដល់ការទទួលសុខ ។ បេ ។ មិនមានអារម្មណ៍ ការរំពឹង ។ បេ ។ ការតាំងចិត្ត ទុក មិនមានដល់ផស្សៈនោះទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សោតាយតនៈ ។ បេ ។ ឃានាយតនៈ ។ បេ ។ ជិវ្ហាយតនៈ ។ បេ ។