អដ្ឋកថាសឡាយតនកថា

ក្បាលទី 72 · ទំព័រ 286

ឥឡូវនេះ នឹងពណ៌នាអំពីសឡាយតនៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ មហាសង្ឃិកៈទាំងឡាយថា ព្រោះសឡាយតនៈកើតឡើង ព្រោះបុគ្គលធ្វើកម្ម ព្រោះហេតុនោះ ទើបសឡាយតនៈជាវិបាក ដូច្នេះ ពាក្យសួររបស់ សកវាទីថា ចក្ខាយតនំ វិបកោ ជាដើម សំដៅដល់ជនទាំងនោះ ។ ពាក្យ ឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេស មានន័យដូចពោល ហើយខាងដើមនោះឯង ។ មនាយតនៈ គប្បីជាវិបាកបានក្នុងបទនេះថា សឡាយតនំ វិបកោ ចំណែកអាយតនៈដែលសល់ក្រៅអំពីនោះ មានកម្មជាសមុដ្ឋាន តែម្យ៉ាង ទើបមិនជាវិបាក ព្រោះហេតុនោះ ទើបសេចក្តីនេះ មិនមែនជា គោលអះអាងថា សឡាយតនៈ ជាវិបាកទាំងអស់នោះទេ ដូច្នេះ ។