អភិធម្មបិដក សត្តក្ខត្តុំបរមកថា
សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាង ច្រើនឬ ។ អើ ។ សត្តក្ខត្តុំបរមបុគ្គល បានផ្តាច់បង់ចាកជីវិតមាតា ផ្តាច់បង់ ចាកជីវិតបិតា ផ្តាច់បង់ចាកជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិត របស់ព្រះតថាគតឲ្យពុរពោរឡើង និងបំបែកសង្ឃដែរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាង ច្រើនឬ ។ អើ ។ សត្តក្ខត្តុំបរមបុគ្គល មិនគួរដើម្បីរម្ងាប់នូវធម៌ ( គឺអនន្តរិយកម្ម ) ជាចន្លោះទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សត្តក្ខត្តុំបរមបុគ្គល មិនគួរដើម្បីរម្ងាប់នូវធម៌ ( គឺអនន្តរិយកម្ម ) ជាចន្លោះទេឬ ។ អើ ។ សត្តក្ខត្តុំបរមបុគ្គល ផ្តាច់បង់ចាកជីវិតមាតា ផ្តាច់បង់ចាកជីវិតបិតា ផ្តាច់បង់ចាកជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុរពោរឡើង និងបំបែកសង្ឃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាង ច្រើនឬ ។ អើ ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀត យ៉ាងច្រើន ដោយនិយមៈ ( ការកំណត់ ) ណា និយមៈនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ដងទៀតយ៉ាងច្រើន ដោយពោជ្ឈង្គទាំងឡាយណា សតិប្បដ្ឋាន សម្មប្បធាន ឥទ្ធិបាទ ឥន្ទ្រិយ ពល និងពោជ្ឈង្គទាំងនោះ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាង ច្រើន ដោយនិយមៈណា និយមៈនោះ មិនមានទេឬ ។ អើ ។ ប្រសិនបើ សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនដោយ និយមៈណា និយមៈនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល