អភិធម្មបិដក កោលំកោលឯកពីជិកថា
បុគ្គល មិនគួរនិយាយថា កោលំកោលបុគ្គល ទៀងដោយ ការកើត ៦ ជាតិទៀតឬ ។ អើ ។ ក្រែងបុគ្គលនោះ ជាកោលំកោលៈ ( កើត ៦ ជាតិទៀត ) ឬ ។ អើ ។ ប្រសិនបើ បុគ្គលនោះ ជាកោលំកោលៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា កោលំកោលបុគ្គល ទៀងដោយការកើត ៦ ជាតិទៀតពិត ។ បុគ្គល មិនគួរនិយាយថា ឯកវីជិបុគ្គល ទៀងដោយពូជ ( បដិសន្ធិ ) ១ ទេឬ ។ អើ ។ ក្រែងបុគ្គលនោះជាឯកវីជី ( មានពូជតែ ១ ) ប្រសិនបើ បុគ្គលនោះ ជាឯកវីជីមែន ម្នាលអ្នកដ៏ចម្រើន ព្រោះ ហេតុនោះ អ្នកគួរពោលថា ឯកវីជិបុគ្គលទៀងដោយពូជ ១ ទៀតពិត ។ ឥឡូវនេះ នឹងពណ៌នាអំពីសត្តក្ខត្តុំបរមបុគ្គលដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ ឧត្តរាបថកៈទាំងឡាយថា ព្រោះព្រះមានព្រះភាគត្រាស់ថា សត្តក្ខត្តុបរមបុគ្គល មាន ព្រោះហេតុនោះ ទើបសត្តក្ខត្តុបរមបុគ្គល ឈ្មោះថា ជាបុគ្គលទៀង ដោយភាពជាអ្នកមានការកើត ៧ ដងទៀតយ៉ាងច្រើន ដូច្នេះ ពាក្យសួររបស់ សកវាទី ដើម្បីសម្តែងការចែកនេះដល់ជនទាំងនោះថា បុគ្គលនោះ គប្បីជា អ្នកមានការកំណត់ពិតប្រាកដ ដោយភាពជាអ្នកមានការកើត ៧ ជាតិទៀត យ៉ាងក្រៃលែង ដោយហេតុណា វៀរអរិយមគ្គហើយ ការកំណត់ពិតប្រាកដ នៃហេតុដទៃមាន ដូច្នេះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុងបទទាំងឡាយ បទថា មាតា ជីវិតា ជាដើម គប្បីជ្រាបពាក្យ អធិប្បាយយ៉ាងនេះថា និយាម មាន ២ យ៉ាង គឺ សម្មតនិយាម ១ មិច្ឆត្តនិយាម ១ ។ អរិយមគ្គ ឈ្មោះថា សម្មតនិយាម អរិយមគ្គនោះ កំណត់នូវភាពជាវិបាកធម៌ និងការកើតឡើងនៃអរិយផល ។