អភិធម្មបិដក ជីវិតាវោរោបនកថា

ក្បាលទី 72 · ទំព័រ 294

បុគ្គលបរិបូណ៌ដោយទិដ្ឋិ ( សម្មាទិដ្ឋិ ) គប្បីក្លែងផ្តាច់បង់ ជីវិតសត្វដែរឬ ។ អើ ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិត មាតា ។ បេ ។ ផ្តាច់បង់ជីវិតបិតា ។ បេ ។ ផ្តាច់បង់ជីវិតព្រះអរហន្ត ។ បេ ។ មាន ចិត្តប្រទូស្ត ញ៉ាំងព្រះលោហិតរបស់ព្រះតថាគតឲ្យពុរពោរឡើង ។ បេ ។ និង បំបែកសង្ឃដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វដែរឬ ។ អើ ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគោរពក្នុងព្រះសាស្តាទេឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគោរពក្នុង ព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។ បេ ។ ក្នុងសិក្ខាទេឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ក្រែងបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះសាស្តាដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយ សេចក្តីគោរពក្នុងព្រះសាស្តាដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ ។ ក្រែងបុគ្គល បរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរពក្នុងព្រះធម៌ ។ បេ ។ ក្នុងព្រះសង្ឃ ។ បេ ។ ក្នុងសិក្ខាដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរពក្នុងសិក្ខាដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោល ថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនមានសេចក្តីគោរពក្នុងព្រះសាស្តា ទេឬ ។ អើ ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីជុះដាក់ នោមដាក់ ស្តោះដាក់ ក្នុងព្រះស្តូបនៃព្រះពុទ្ធ គប្បីពេបជ្រាយក្នុងព្រះស្តូបនៃព្រះពុទ្ធ ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ