អភិធម្មបិដក ទុគ្គតិកថា

ក្បាលទី 72 · ទំព័រ 298

បុគ្គល បរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិដែរឬ ។ អើ ។ បុគ្គល បរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូប ប្រកបដោយសេចក្តីវិនាស ដែរឬ ។ អើ ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូប ប្រកបដោយសេចក្តីវិនាសដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល បរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិទេ ។ បុគ្គល បរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិដែរឬ ។ អើ ។ បុគ្គល បរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុងសំឡេង ប្រកបដោយសេចក្តី វិនាស ។ បេ ។ ក្នុងក្លិន ។ បេ ។ ក្នុងរស ។ បេ ។ ក្នុងផោដ្ឋព្វៈ ។ បេ ។ គប្បីសេព នូវមេថុនធម្ម ដោយស្រីអមនុស្ស តិរច្ឆានញី ដោយនាគកញ្ញា គប្បីទទួល ពពែ និងចៀម ទទួលមាន់ និងជ្រូក ទទួលដំរី គោ សេះឈ្មោល និងសេះ ញី ។ បេ ។ ទទួលទទា ចាប ក្ងោក ចចាតដែរឬ ។ អើ ។ ប្រសិនបើ បុគ្គល បរិបូណ៌ដោយទិដ្ឋិ គប្បីទទួលទទា ចាប ក្ងោក ចចាតដែរ ម្នាលអ្នកដ៏ ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិទេ ។ បុគ្គល បរិបូណ៌ដោយទិដ្ឋិ លះបង់ទុគ្គតិ ចុះបុគ្គលបរិបូណ៌ ដោយទិដ្ឋិ គប្បីត្រេកអរក្នុងរូប ប្រកបដោយសេចក្តីវិនាសដែរឬ ។ អើ ។ ព្រះអរហន្ត លះបង់ទុគ្គតិ ចុះព្រះអរហន្ត គប្បីត្រេកអរក្នុងរូប ប្រកបដោយ សេចក្តីវិនាសដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលបរិបូណ៌ ដោយទិដ្ឋិ លះបង់ទុគ្គតិ ចុះបុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីត្រេកអរក្នុង សំឡេង ប្រកបដោយសេចក្តីវិនាស ។ បេ ។ ក្នុងក្លិន ។ បេ ។ ក្នុងរស ។ បេ ។ ក្នុងផោដ្ឋព្វៈ ។ បេ ។ គប្បីទទួលទទា ចាប ក្ងោក ចចាត ដែរឬ ។ អើ ។ ព្រះអរហន្ត លះបង់ទុគ្គតិ ចុះព្រះអរហន្ត គប្បីទទួលទទា ចាប ក្ងោក ចចាតដែរឬ ។