អដ្ឋកថាទុគ្គតិកថា
ក្បាលទី 72 · ទំព័រ 301
ឥឡូវនេះ នឹងពណ៌នាអំពីទុគ្គតិដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា កាន់យកទាំង ២ គឺទុគ្គតិ ១ តណ្ហា ដែលមានរូបជាដើម របស់ទុគ្គតិសត្វជាអារម្មណ៍ ១ ថាជាទុគ្គតិ ហើយមិន ចែកប្រភេទយ៉ាងនោះទៀត ទើបពោលថា បុគ្គលដល់ព្រមដោយទិដ្ឋិ លះ ទុគ្គតិបាន ដោយមិនផ្សេងគ្នាឡើយ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈទាំងឡាយ ពាក្យសួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ បទថា អាបយិកេ រូបេ រជ្ជេយ្យ ជាដើម សកវាទី ពោលដើម្បីចោទសួរ ដោយអំណាចនៃលទ្ធិរបស់បរវាទីថា បុគ្គលដល់ព្រម ដោយទិដ្ឋិ លះទុគ្គតិមិនបាន ។ ពាក្យដ៏សេស ក្នុងទីនេះ មានអត្ថងាយ យល់ហើយ ។ បទថា និរយំ ឧបបជ្ជេយ្យ ជាដើម រមែងសម្តែងការលះ ទុគ្គតិប៉ុណ្ណោះ ឬរមែងសម្តែងការលះតណ្ហា ដែលជាហេតុនាំទៅកាន់ទុគ្គតិ មិនមែនសម្តែងដល់ការលះតណ្ហា ដែលមានរូបជាដើមរបស់ទុគ្គតិសត្វទាំងឡាយ ជាអារម្មណ៍ ព្រោះហេតុនោះ ទើបសេចក្តីនេះ មិនជាគោលអះអាង ដូច្នេះ ។