តេរសមវគ្គ អភិធម្មបិដក កប្បដ្ឋកថា

ក្បាលទី 72 · ទំព័រ 305

បុគ្គលតាំងនៅក្នុងកប្ប គប្បីស្ថិតនៅអស់កប្បឬ ។ អើ ។ កប្បតាំងនៅផង ព្រះពុទ្ធកើតឡើង ក្នុងលោកផងឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីស្ថិតនៅអស់កប្បឬ ។ អើ ។ កប្បតាំងនៅផង សង្ឃបែកគ្នាផងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីស្ថិតនៅអស់កប្បឬ ។ អើ ។ កប្បតាំងនៅផង បុគ្គលតាំងនៅក្នុងកប្ប ធ្វើកម្មដែលគួរដល់ការតាំងនៅក្នុងកប្បផងឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីស្ថិតនៅអស់ កប្បឬ ។ អើ ។ កប្បតាំងនៅផង បុគ្គលតាំងនៅក្នុងកប្ប ធ្វើនូវមរណកាល ផងឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលតាំងនៅក្នុងកប្ប គប្បី ស្ថិតនៅអស់កប្បឬ ។ អើ ។ បុគ្គល គប្បីស្ថិតនៅអស់កប្បជាអតីត ស្ថិត នៅអស់កប្ប ជាអនាគតឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គល តាំងនៅក្នុងកប្ប គប្បីស្ថិតនៅអស់កប្បឬ ។ អើ ។ បុគ្គលតាំងនៅក្នុងកប្ប គប្បីស្ថិតនៅអស់កប គប្បីស្ថិតនៅអស់កប គប្បីស្ថិតនៅអស់កប ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលតាំងនៅក្នុងកប្ប គប្បី ស្ថិតនៅអស់កប្បឬ ។ អើ ។ បុគ្គលតាំងនៅក្នុងកប្ប កាលបើកប្ប គឺភ្លើង កំពុងឆេះ តើទៅក្នុងទីណា ។ ទៅកាន់លោកធាតុដទៃ ។ បុគ្គលស្លាប់ហើយ ទៅកាន់អាកាសធាតុបានឬ ។ បុគ្គលស្លាប់ហើយ រមែងទៅបាន ។ កម្មដែល គួរដល់ការតាំងនៅក្នុងកប្ប ឲ្យផលក្នុងភពតទៅខាងមុខ ជាលំដាប់ឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលតាំងនៅក្នុងកប្ប ទៅកាន់អាកាសបាន ដែរឬ ។ អើ ។ បុគ្គលតាំងនៅក្នុងកប្បមានឫទ្ធិឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បុគ្គល តាំងនៅក្នុងកប្ប មានឫទ្ធិឬ ។ អើ ។