អដ្ឋកថាកប្បដ្ឋកថា

ក្បាលទី 72 · ទំព័រ 307

ឥឡូវនេះ នឹងពណ៌នាអំពីរឿងកប្បដ្ឋៈដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ រាជគិរិកៈទាំងឡាយថា បុគ្គលធ្វើសង្ឃភេទ រមែងតាំងនៅក្នុងនរកអស់ ១ កប្ប ដូច្នេះ ព្រោះកាន់យកព្រះសូត្រថា លុះបំបែកសង្ឃ ដែលព្រមព្រៀង គ្នាហើយ រមែងឆេះនៅក្នុងនរកអស់កប្ប ( ទាំងអស់ ) ដូច្នេះ ពាក្យសួរ របស់សកវាទីថា កប្បដ្ឋោ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជា ពាក្យរបស់បរវាទី ។ បទថា ពុទ្ធោ ច លោកេ សកវាទីពោលហើយ ដើម្បី សម្តែងការមិនមានសង្ឃភេទ ដោយវៀរចាកការកើតឡើងរបស់ព្រះពុទ្ធ ។ បទថា កប្បោ ច សណ្ឋាតិ សង្ឃោ ច ភិជ្ជតិ ជាដើម សកវាទីពោលដើម្បី សម្តែងថា បើបុគ្គលតាំងនៅអស់កប្បនោះ រមែងតាំងនៅអស់កប្បទាំងមូល សោត បុគ្គលនោះ ក៏ត្រូវធ្វើកម្មនោះ តាំងអំពីកប្បដែលកំពុងតាំងឡើងហើយ កកើត តាំងនៅក្នុងនរកនោះ ។ បទថា អតីតំ ជាដើម មានអធិប្បាយដូច ពាក្យដែលពោលហើយខាងដើមនោះឯង ។ ក្នុងបញ្ញាថា កប្បដ្ឋោ ឥទ្ធិមា បរវាទីឆ្លើយបដិសេធ សំដៅយកឫទ្ធិដែលសម្រេចដោយការចម្រើនភាវនា តែឆ្លើយទទួល សំដៅយកឫទ្ធិដែលសម្រេចព្រមជាមួយនឹងការកើតរបស់ បុគ្គលដែលបុគ្គលតាំងនៅអស់កប្ប ក្នុងលទ្ធិរបស់បរវាទី សំដៅយកឫទ្ធិ ដែលសម្រេចដោយកាចម្រើនភាវនា តែឆ្លើយទទួល សំដៅយកឫទ្ធិដែល សម្រេច ដែលសម្រេចព្រមនឹងការកើតរបស់បុគ្គលដែលជាកប្បដ្ឋៈ ដែល បរវាទីកាន់យកក្នុងលទ្ធិរបស់ខ្លួន ។ បទថា ឆន្ទិទ្ធិបទោ ជាដើម សកវាទី ពោលដើម្បីចោទសួរថា ពាក្យថា បុគ្គលមានឫទ្ធិដោយឫទ្ធិ ដែលសម្រេច ព្រមនឹងការកើត នេះត្រឹមតែជាលទ្ធិ ប្រយោជន៍អ្វីដោយលទ្ធិនោះ បើឫទ្ធិ របស់បុគ្គលដែលមានឫទ្ធិ ដែលសម្រេចព្រមនឹងការកើតមានសោត បុគ្គល នេះ ក៏គប្បីចម្រើនឥទ្ធិបាទទា