អដ្ឋកថាកុសលចិត្តប្បដិលាភកថា
ក្បាលទី 72 · ទំព័រ 310
ឥឡូវនេះ នឹងពណ៌នាអំពីការត្រឡប់បាននូវកុសលចិត្តរបស់ បុគ្គលដែលតាំងនៅអស់កប្បដូចតទៅក្នុង រឿងនោះ បុគ្គលតាំងនៅអស់កប្ប ក្នុងលទ្ធិរបស់សកវាទី រមែង ត្រឡប់បានកាមាវចរកុសលចិត្តបុណ្ណោះ បុគ្គលគប្បីរារាំងការកើតឡើងក្នុង នរកនោះ ដោយមហគ្គតកុសល ឬលោកុត្តរកុសលណា បុគ្គលរមែងមិន ត្រឡប់បានកុសលនោះ ។ ជនទាំងឡាយណា មិនធ្វើការចែកនេះហើយ មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈទាំងឡាយថា បុគ្គលដែលតាំង នៅអស់កប្បនោះ រមែងមិនត្រឡប់បានកុសលចិត្ត ដោយមិនផ្សេងគ្នាឡើយ ពាក្យសួររបស់សកវាទី ដើម្បីទម្លាយលទ្ធិនោះ ដោយការសម្តែងការចែក ដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ពាក្យដ៏ សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។