អភិធម្មបិដក និយតនិយាមកថា
និយតបុគ្គល រមែងឈានចុះកាន់និយាមឬ ។ អើ ។ មិច្ឆត្តនិយតបុគ្គល ( បុគ្គលដែលកំណត់ខុស ) ឈានចុះកាន់សម្មត្តនិយាម សម្មត្តនិយតបុគ្គល ( បុគ្គលដែលកំណត់ត្រូវ ) ឈានចុះកាន់មិច្ឆត្តនិយាមដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ និយតបុគ្គល ឈានចុះកាន់និយាមឬ ។ អើ ។ បុគ្គលចម្រើនមគ្គមុន ទើបឈានចុះកាន់និយាមជាខាងក្រោយឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលចម្រើនសោតាបត្តិមគ្គមុន ទើបឈាន ចុះកាន់សោតាបត្តិនិយាមជាខាងក្រោយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលចម្រើនសកទាគាមិមគ្គ ។ បេ ។ អនាគាមិមគ្គ ។ បេ ។ អរហន្តមគ្គមុន ទើបឈានចុះកាន់អរហត្តនិយាម ជាខាងក្រោយឬ ។ អ្នកមិនគួរពោលយ៉ាង នេះទេ ។ បេ ។ បុគ្គលចម្រើនសតិប្បដ្ឋាន ។ បេ ។ សម្មប្បធាន ។ បេ ។ ឥទ្ធិបាទ ។ បេ ។ ឥន្ទ្រិយ ។ បេ ។ ពល ។ បេ ។ ពោជ្ឈង្គមុន ទើបឈានចុះកាន់និយាម ជាខាងក្រោយឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលមិនគួរនិយាយថា និយតបុគ្គល ឈានចុះកាន់និយាម ព្រះពោធិសត្វ មិនគួរដើម្បីត្រាស់ដឹងនូវធម៌ដោយជាតិនោះ ទេឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ព្រោះហេតុនោះ និយតបុគ្គល ឈានចុះកាន់និយាមដែរ ។