អភិធម្មបិដក នីវុតកថា

ក្បាលទី 72 · ទំព័រ 320

នីវុតបុគ្គល ( បុគ្គលដែលត្រូវនីវរណៈរួបរឹតហើយ ) លះបង់ នីវរណៈឬ ។ អើ ។ បុគ្គលរីករាយ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់កិលេសឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលលះបង់រាគៈដោយរាគៈ លះបង់ ទោសៈដោយទោសៈ លះបង់មោហៈដោយមោហៈ លះបង់កិលេសដោយ កិលេសឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រាគៈប្រកបដោយចិត្ត ហើយ មគ្គប្រកបដោយចិត្តដែរឬ ។ អើ ។ កាប្រជុំនៃផស្សៈទាំងពីរ ។ បេ ។ នៃចិត្តទាំងពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រាគៈ ជាអកុសល មគ្គ ជាកុសលឬ ។ អើ ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និង-ស មកកាន់ ទីចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ជាកុសល និង អកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែក ខ្មៅ និង-ស មកកាន់ទីចំពោះមុខឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង ។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ មេឃ និងប្រឹថពីនេះ ជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១ ។ បេ ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ អ្នកមិនគួរពោល ថា ពួកកុសល និងអកុសល ។ បេ ។ មកកាន់ទីចំពោះមុខទេ ។ នីវុតបុគ្គល លះបង់នីវរណៈដែរឬ ។ អើ ។ ក្រែងព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលនោះ កាលបើចិត្តតម្កល់នៅមាំបរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់គួរដល់ភាវនាកម្ម តាំងនៅនឹង ជាធម្មជាតមិនញាប់ញ័