អភិធម្មបិដក សម្មុខីភូតកថា
បុគ្គល ដែលមានសញ្ញោជនៈ ក្នុងទីចំពោះមុខ លះបង់ សញ្ញោជនៈដែរឬ ។ អើ ។ បុគ្គលរីករាយ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់ កិលេសឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ បុគ្គលលះបង់រាគៈដោយ រាគៈ លះបង់ទោសៈដោយទោសៈ លះបង់មោហៈដោយមោហៈ លះបង់ កិលេសដោយកិលេសឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រាគៈប្រកបដោយ ចិត្តហើយ មគ្គក្របដោយចិត្តដែរឬ ។ អើ ។ ការប្រជុំនៃផស្សៈទាំងពីរ ។ បេ ។ នៃចិត្តទាំងពីរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រាគៈជា អកុសលហើយ ចុះមគ្គជាកុសលឬ ។ អើ ។ ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និង-ស មកកាន់ភាវៈចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ជា កុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និង-ស មកកាន់ភាវៈចំពោះមុខឬ ។ អើ ។ ក្រែងព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ នេះ មាន ៤ យ៉ាង ។ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពីនេះ ជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១ ។ បេ ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរស ទាំងឡាយ ពាក្យដូច្នេះមាន ក្នុងព្រះសូត្រឬ ។ អើ ។ ព្រោះហេតុនោះ អ្នក មិនគួរពោលថា ពួកធម៌ជាកុសល និងអកុសល ។ បេ ។ មកកាន់ភាវៈចំពោះ មុខទេ ។ បុគ្គល ដែលមានសញ្ញោជនៈ ក្នុងទីចំពោះមុខ លះបង់ សញ្ញោជនៈដែរឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គល នោះ កាលបើចិត្តតម្កល់នៅមាំ ។ បេ ។ យ៉ាងនេះ រមែងបង្អោនចិត្តទៅដើម្បី អាសវក្ខយញ្ញាណ ពាក្យដូច្នេះ