អភិធម្មបិដក សមាបន្ថអស្សាទេតិកថា

ក្បាលទី 72 · ទំព័រ 326

បុគ្គលចូលឈាន រមែងរីករាយ ការត្រេកអរក្នុងឈាន មាន ឈានជាអារម្មណ៍ឬ ។ អើ ។ ឈាននោះ ជាអារម្មណ៍របស់ឈាននោះឬ ។ អ្នកមិនគួរពោលយ៉ាងនោះទេ ។ បេ ។ ឈាននោះ ជាអារម្មណ៍របស់ឈាន នោះឬ ។ អើ ។ បុគ្គលពាល់ត្រូវផស្សៈនោះ ដោយផស្សៈនោះ ទទួលវេទនា នោះ ដោយវេទនានោះ សម្គាល់នូវសញ្ញានោះ ដោយសញ្ញានោះ នឹក នូវចេតនានោះ ដោយចេតនានោះ គិតនូវចិត្តនោះ ដោយចិត្តនោះ ត្រិះរិះនូវ វិតក្កនោះ ដោយវិតក្កនោះ ពិចារណានូវវិចារៈនោះ ដោយវិចារៈនោះ ពេញចិត្ត នូវបីតិនោះ ដោយបីតិនោះ រពឫកនូវសតិនោះ ដោយសតិនោះ ដឹងច្បាស់ នូវបញ្ញានោះ ដោយបញ្ញានោះឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ការ ត្រេកអរក្នុងឈានប្រកបដោយចិត្តហើយ ចុះឈានប្រកបដោយចិត្តដែរឬ ។ អើ ។ ការប្រជុំនៃផស្សៈទាំងពីរ ។ បេ ។ នៃចិត្តទាំងពីរឬ ។ អ្នកមិនគួរពោល យ៉ាងនេះទេ ។ បេ ។ ការត្រេកអរក្នុងឈានជាអកុសល ចុះឈានជាកុសល ពួកធម៌ជាកុសល និងអកុសល មានទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និង-ស មកកាន់ភាវៈចំពោះមុខឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ពួកធម៌ជាកុសល និងអកុសល មាន ទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និង-ស មកកាន់ ភាវៈចំពោះមុខឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ធម្មជាតឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង ។ ធម្មជាត ឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងប្រឹថពីនេះ ជាធម្មជាតឆ្ងាយក្រៃលែងឆ្ងាយទី ១ ។ បេ ។ ព្រោះហេតុនោះ ធម៌របស់សប្បុរសទាំងឡាយ ឆ្ងាយអំពីអសប្បុរសទាំងឡាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ ។