អដ្ឋកថាសមាបន្ថអស្សាទេតិកថា
ឥឡូវនេះ នឹងពណ៌នារឿងបុគ្គលចូលសមាបត្តិ រមែង ត្រេកអរដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ អន្ធកៈទាំងឡាយថា បុគ្គលចូលឈាន រមែងត្រេកអរ ហើយការត្រេកអរ ក្នុងឈាននោះ របស់បុគ្គលនោះ មានឈានជាអារម្មណ៍ ព្រោះអាស្រ័យព្រះ បាលីថា ភិក្ខុក្នុងសាសនានេះ … ក៏ចូលបឋមជ្ឈាន ភិក្ខុនោះ រីករាយក្នុង ឈាននោះ ដូច្នេះ ពាក្យសួររបស់សកវាទីថា សមាបន្នោ ជាដើម ដោយ សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។ ក្នុង បញ្ញាទាំងឡាយថា តំ ឈានំ តស្ស ឈានស្ស អារម្មណំ បរវាទីកាលមិន ឃើញនូវភាពដែលឈាននោះ ជាអារម្មណ៍របស់ឈាននោះ ទើបឆ្លើយ បដិសេធ ព្រោះខ្លាចខុសអំពីព្រះសូត្រ រមែងឆ្លើយទទួល ដោយពាក្យក្នុង ព្រះសូត្រថា ក៏ចូលបឋមជ្ឈាន ភិក្ខុនោះ រីករាយក្នុងឈាននោះ ដូច្នេះ ។ ព្រះសូត្រថា សោ តទស្សាទេតិ រមែងញ៉ាំងសេចក្តីត្រេកអរ ក្នុងឈានឲ្យសម្រេចដល់បុគ្គលដែលបានឈាន ដែលចេញចាកឈានហើយ មិនមែនញ៉ាំងសេចក្តីត្រេកអរ សេចក្តីរីករាយក្នុងឈាន ដែលមានឈានជា អារម្មណ៍ ឲ្យសម្រេចក្នុងខាងក្នុងសមាបត្តិនោះៗ ឯង ព្រោះហេតុនោះ ទើប ព្រះសូត្រនេះ មិនមែនជាគោលអះអាង ដូច្នេះ ។