អភិធម្មបិដក អសាតរាគកថា
ការត្រេកអរ ក្នុងរបស់ដែលមិនជាទីត្រេកអរ មានដែរឬ ។ អើ ។ ពួកសត្វត្រេកអរក្នុងសេចក្តីទុក្ខ ពួកសត្វខ្លះ ប្រាថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីទុក្ខ ស្ថិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីទុក្ខ មានដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងពួកសត្វត្រេកអរក្នុង សេចក្តីសុខ សត្វពួកខ្លះ ប្រាថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវ សេចក្តីសុខ ស្ថិតនៅ ចុះចិត្តស៊ប់ ចំពោះសេចក្តីសុខ មានដែរឬ ។ អើ ។ ប្រសិនបើ ពួកសត្វត្រេកអរក្នុងសេចក្តីសុខ សត្វពួកខ្លះ ប្រាថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរកនូវសេចក្តីសុខ ស្ថិតនៅ ចុះចិត្តស៊ប់ ចំពោះ សេចក្តីសុខ មានដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រេកអរ ក្នុងរបស់ដែលមិនជាទីត្រេកអរ មានទេ ។ ការត្រេកអរ ក្នុងរបស់ដែលមិនជាទីត្រេកអរ មានដែរឬ ។ អើ ។ រាគានុស័យ ដេកសម្ងំក្នុងទុក្ខវេទនា បដិឃានុស័យ ដេកសម្ងំក្នុង សុខវេទនាឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ក្រែងរាគានុស័យ ដេក សម្ងំក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំក្នុងទុក្ខវេទនាឬ ។ អើ ។ ប្រសិនបើ រាគានុស័យ ដេកសម្ងំក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំ ក្នុងទុក្ខវេទនា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការត្រេកអរក្នុងរបស់ ដែលមិនជាទីត្រេកអរ មានទេ ។ បុគ្គលមិនគួរនិយាយថា ការត្រេកអរ ក្នុងរបស់ដែលមិនជាទី ត្រេកអរ មានទេឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គល នោះ បានដល់នូវសេចក្តីត្រេកអរ និងសេចក្តីខឹងយ៉ាងនេះហើយ រមែងទទួល នូវវេទនាណាមួយ ជាសុខក្តី ជាទុក្ខក្តី ជាអទុក្ខមសុខក្តី បុគ្គលនោះ រមែង ត្រេកអរ រាប់រក ស្ថិតនៅ ចុះចិត្តស៊ប់ ចំពោះវេទនានោ