អដ្ឋកថាអសាតរាគកថា

ក្បាលទី 72 · ទំព័រ 331

ឥឡូវនេះ នឹងពណ៌នារឿងការត្រេកអរក្នុងវត្ថុដែលមិន គាប់ចិត្តដូចតទៅក្នុង រឿងនោះ ព្រះសូត្រ ( ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសក ) ថា កុមារនោះ … រមែងទទួលនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិន សុខ ។ កុមារនោះ តែងត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះ ដូច្នេះ ព្រះមានព្រះភាគត្រាស់ហើយ ដោយអំណាចនៃការត្រេកអរ ក្នុងវត្ថុដែល បុគ្គលជួបមកហើយ ។ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយឧត្តរាបថកៈទាំងឡាយ ថា ការត្រេកអររីករាយក្នុងទុក្ខវេទនា ដោយអំណាចនៃការគាប់ចិត្តក ្នុងរាគៈក៏មានបាន ព្រោះហេតុនោះ ការត្រេកអរក្នុងវត្ថុដែលមិនពេញចិត្តក ៏ត្រូវមាន ដូច្នេះ ព្រោះអាស្រ័យពាក្យក្នុងព្រះសូត្រថា អភិនន្ទតិ ។ ពាក្យ សួររបស់សកវាទីថា អត្ថិ អសាតរោគោ សំដៅដល់ជនទាំងនោះ ។ ក្នុង ពាក្យទាំងនោះ ពាក្យថា អសាតរាគោ សេចក្តីថា ការពេញចិត្តថា ឱហ្ន៎ វត្ថុនោះឯង គប្បីមានដល់អញ ក្នុងការសោយទុក្ខដែលមិនគាប់ចិត្ត ។ ពាក្យ ឆ្លើយទទួលដោយអំណាចលទ្ធិរបស់ខ្លួនថា អាមន្តា ជាពាក្យរបស់បរវាទី ។ ពាក្យដ៏សេសក្នុងទីនេះ មានអត្ថងាយយល់ហើយ ។ ម្យ៉ាងទៀត ក្នុងព្រះសូត្រថា សោ តំ វេទនំ អភិនន្ទតិ អធិប្បាយថា ឈ្មោះថា ការកើតឡើងនៃរាគៈ ព្រោះវិលត្រឡប់មកប្រារព្ធ នូវទុក្ខវេទនានោះឯង រមែងមិនមាន តែបុគ្គល កាលពិចារណាឃើញនូវធម៌ ដែលមានការសោយអារម្មណ៍ជាលក្ខណៈដោយការកាន់យក ឬនូវទុក្ខវេទនា នោះឯង ដោយភាពជាអត្តា រមែងត្រេកអរក្នុងវេទនានោះ ដោយការត្រេកអរ ចំពោះវត្ថុដែលខ្លួនជួបហើយ ពោល គឺទិដ្ឋិ និងមានះ មិនមែនត្រេកអរក្នុង ការផ្លាស់ប្តូរនៃទុក្ខវេទនា សូម្បីជាបុគ្គលដែលត្រូវទុក្ខវេទនាគ្របសង្កត់ហើយ ប្រាថ្នានូវកាមសុខ ដែលជាចំណែក