អភិធម្មបិដក ធម្មតណ្ញាអព្យាកតាតិកថា
ធម្មតណ្ហា ជាអព្យាក្រឹតឬ ។ អើ ។ វិបាក និងអព្យាក្រឹត កិរិយា និងអព្យាក្រឹត រូប និព្វាន ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ( ជា អព្យាក្រឹត ) ឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម្មតណ្ហា ជាអព្យាក្រឹតឬ ។ អើ ។ រូបតណ្ហា ជាអព្យាក្រឹត ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ ធម្មតណ្ហា ជាអព្យាក្រឹតឬ ។ អើ ។ សទ្ទតណ្ហា ។ បេ ។ គន្ធតណ្ហា រសតណ្ហា ។ បេ ។ ផោដ្ឋព្វតណ្ហា ជា អព្យាក្រឹតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ រូបតណ្ហា ជាអកុសលឬ ។ អើ ។ ធម្មតណ្ហា ជាអកុសល ដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។ បេ ។ សទ្ទតណ្ហា ។ បេ ។ ផោដ្ឋព្វតណ្ហា ជាអកុសលឬ ។ អើ ។ ធម្មតណ្ហា ជាអកុសលដែរឬ ។ អ្នកមិនគួរ ពោលយ៉ាងនេះទេ ។ បេ ។ ធម្មតណ្ហា ជាអព្យាក្រឹតឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហាជាអកុសលឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា តណ្ហា ជាអកុសល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហា ជាអព្យាក្រឹតទេ ។ ធម្មតណ្ហា ជាអព្យាក្រឹតឬ ។ អើ ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈជាអកុសល ធម្មតណ្ញាជាលោភៈឬ ។ អើ ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា លោភៈជាអកុសល ធម្មតណ្ញាជាលោភៈ ដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ធម្មតណ្ហា ជាអព្យាក្រឹតទេ ។ ធម្មតណ្ហា ហៅថា លោភៈ ជាអព្យាក្រឹតឬ ។ អើ ។ រូបតណ្ហា ហៅថា លោភៈ ជាអព្យាក្រឹតដែរឬ ។ អ្នកមិនគួរពោលយ៉ាងនេះ ទេ ។ បេ ។ ធម្មតណ្ហា ហៅថា លោភៈ ជាអព្យាក្រឹតដែរឬ ។ អើ ។ សទ្ទតណ្ហា ។ បេ ។ ផោដ្ឋព្វតណ្ហា ហៅថា លោភៈ ជាអព្យាក្រឹតដែរឬ ។ អ្នក មិនគួរពោលយ៉ាងនេះទេ បេ ។