អដ្ឋកថាធម្មតណ្ញាអព្យាកតាតិកថា
ឥឡូវនេះ នឹងពណ៌នាអំពីធម្មតណ្ហាជាអព្យាក្រឹតដូចតទៅក្នុង បញ្ញាទាំងនោះ ជនទាំងឡាយណា មានលទ្ធិ ដូចលទ្ធិរបស់និកាយ បុព្វសេលិយៈទាំងឡាយថា បណ្តាតណ្ហាទាំង ៦ គឺរូបតណ្ហា ។ បេ ។ ធម្មតណ្ហា ព្រោះតណ្ហាចុងក្រោយនៃតណ្ហាទាំងអស់នេះ ព្រះមានព្រះភាគត្រាស់ ថា ធម្មតណ្ហា ព្រោះហេតុនោះ តណ្ហានោះ គប្បីជាអព្យាក្រឹត ដូច្នេះ ពាក្យ សួររបស់សកវាទី សំដៅដល់ជនទាំងនោះ ។ ពាក្យឆ្លើយទទួល ជាពាក្យ របស់បរវាទី ។ អត្ថនៃបញ្ញាដ៏សេសទាំងឡាយ គប្បីជ្រាបតាមព្រះបាលី ។ តណ្ហាទាំង ៦ ព្រះមានព្រះភាគទ្រង់សម្តែងសង្ខេបជា ៣ ប្រភេទ មានកាមតណ្ហាជាដើម ។ តណ្ហាដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង ៦ មានរូបជាដើម ដោយអំណាចនៃការត្រេកអរក្នុងកាម ឈ្មោះថា កាមតណ្ហា ។ តណ្ហាដែលកើតព្រមជាមួយសស្សតទិដ្ឋិ ក្នុងការឃើញថា អត្តានិ ងលោក មាន ដូច្នេះ ឈ្មោះថា ភវតណ្ហា ។ តណ្ហាដែលកើតព្រមជាមួយ នឹងឧច្ឆេទទិដ្ឋិ ក្នុងការឃើញថា អត្តា និងលោក មិនមាន ដូច្នេះ ឈ្មោះថា វិភវតណ្ហា ។ បទថា ននុ សា ធម្មតណ្ហា រមែងសម្តែងដល់ការ ប្រព្រឹត្តទៅរបស់តណ្ហា ដោយប្រារព្ធធម្មារម្មណ៍ មិនមែនសម្តែងដល់ភាព ដែលធម្មតណ្ហានោះ ជាអព្យាក្រឹត ព្រោះហេតុនោះ ទើបពាក្យនេះ មិនមែន ជាគោលអះអាង ដូច្នេះ ។